×

ក្នាញ់ Leonardo DiCaprio ទាក់ទងរកតែស្រីក្មេងពេក Megyn Kelly ព្រលះមិនសំចៃមាត់ដើម្បីឱ្យធូរចិត្ត

អាមេរិក៖ តួឯកប្រុសក្នុងរឿង Titanic លោក Leonardo DiCaprio គឺជាតារាប្រុសមួយរូបដែលល្បីថា លោកនឹងមិនមានស្នេហាជាមួយស្ត្រីដែលមានវ័យលើស ២៥ឆ្នាំឡើយ។ ជាក់ស្តែង តារាប្រុសវ័យ ៥២ឆ្នាំរូបនេះបានចែកផ្លូវជាមួយនឹងអតីតមិត្តស្រី Camila Morrone កាលពីខែសីហា ឆ្នាំទៅបន្ទាប់ពីនាងបានឆ្លងថ្ងៃកំណើតឈានចូលវ័យ ២៥ឆ្នាំបានមួយខែ។

មកដល់ពេលនេះ មិត្តស្រីរបស់លោកគឺជាយុវតីវ័យ ១៩ឆ្នាំដែលមានអាជីពជាតារាបង្ហាញម៉ូតជនជាតិអ៊ីស្រាអ៊ែលឈ្មោះ Eden Polani។ ដោយសារមិត្តស្រីថ្មីនេះមានវ័យក្មេងខ្លាំងពេកទើបធ្វើឱ្យពិធីការនី Megyn Kelly ខាងព័ត៌មាន Fox News ទើសចិត្តខ្លាំងរហូតរិះគន់ Leo គ្មានសំចៃមាត់។

ក្នុងនោះ Kelly បាននិយាយថា “បច្ចុប្បន្ន គាត់កំពុងមានស្នេហាជាមួយនឹងយុវតី គឺជាយុវតីដែលអាចធ្វើជាកូនស្រីគាត់បាន ខ្ញុំមានអារម្មណ៍ថាបុរសម្នាក់នេះនឹងគ្មានថ្ងៃយល់ពីភាពរីករាយនៃអារម្មណ៍ដែលលង់ស្រលាញ់នរណាម្នាក់ខ្លាំង និងកសាងគ្រួសារជាមួយគ្នាឡើយ”។

គួរបញ្ជាក់ដែរថា បើទោះជា Leo ល្បីរឿងស្រលាញ់តែស្ត្រីដែលមានវ័យក្រោម ២៥ឆ្នាំ និងសុំបែកខាងស្រីនៅពេលនាងឈានចូលវ័យដែលលោកកំណត់ប៉ុណ្ណាក៏ដោយ ក៏តារាប្រុសរូបនេះហាក់មានមន្តស្នេហ៍ និងវិធីសាស្ត្រដែលអាចធ្វើឱ្យនារីៗលង់ស្រលាញ់លោកដកចិត្តមិនរួច៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង