×

មិនប្រកាសហើយក៏មិនបកស្រាយពីទំនាក់ទំនងឱ្យច្បាស់តែ Dilraba Dilmurat និង Yang Yang បែរបង្ហាញរូបភាពបែបនេះវិញ

ចិន៖ បើទោះជាសារព័ត៌មានបានចុះផ្សាយសង្ស័យថាតារាសម្តែងប្រុសស្រីដ៏មានឥទ្ធិពល Dilraba Dilmurat និង Yang Yang លួចមានទំនាក់ទំនងស្នេហាជាមួយគ្នាយ៉ាងណាក៏សាមីខ្លួនទាំង២មិនចេញមុខបកស្រាយអ្វីទាំងអស់ដោយទុកឱ្យព័ត៌មានស្ងប់ស្ងាត់ដោយខ្លួនឯង។

យ៉ាងណាមិញ បើទោះជាព្យាយាមមិនបកស្រាយ និងប្រកាសទំនាក់ទំនងគ្នាយ៉ាងណាក៏ដោយ ក៏អ្នកគាំទ្រតែងសង្កេតឃើញថា Dilraba និង Yang Yang តែងបង្ហោះរូបភាពដែលមានចំណុចដូចគ្នាជាច្រើនបង្ហាញពីការណាត់ជួបទៅទីកន្លែងតែមួយ និងញ៉ាំអាហារដូចគ្នាជាដើម។

មិនត្រឹមតែប៉ុណ្ណោះសូម្បីតែសម្លៀកបំពាក់ និងមួក ក៏ឃើញប្រើប្រាស់បែបជាគូស្នេហ៍ផងដែរ។ ទោះជាមិនបើកចំហរ និងប្រកាសពីទំនាក់ទំនងយ៉ាងណាឱ្យប្រាកដក៏ពិតមែន ប៉ុន្តែត្រឹមរូបភាពទាំងប៉ុន្មានដែលត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍នោះ ត្រូវបានគ្រប់គ្នាសន្មតថា ពួកគេកំពុងមើលចិត្តគ្នា និងអាចមានដំណឹងល្អប្រសិនគ្រប់យ៉ាងដំណើរការទៅដោយរលូន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង