×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

EPL Preview៖ Arsenalប៉ះBrentford ផ្សាយបន្តផ្ទាល់នៅ MyTVយប់នេះ

Arsenal អាចបន្តការនាំមុខរបស់ពួកគេនៅលើកំពូលតារាងនៃក្របខណ្ឌ Premier League រហូតដល់ទៅ ៨ ពិន្ទុ បើសិនជាទទួលជ័យជម្នះលើក្រុម Brentford នៅកីឡដ្ឋាន Emirates ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV តែមួយគត់ ចាប់ពីម៉ោង ១០:០០នាទីយប់នេះតទៅ។

ក្រុមកាំភ្លើងធំ បានត្រឡប់ពីការចាញ់ Everton កាលពីចុងសប្តាហ៍មុន ខណៈគូប្រជែង Tottenham បានយកឈ្នះលើក្រុម Manchester City ។ វាមានន័យថា ការមានប្រៀបរបស់ Arsenal នៅតែមាន ទោះបីជាពួកគេនៅសល់មួយប្រកួតក្នុងដៃក៏ដោយ។

Brentford មិនទាន់ស្គាល់ពាក្យថាចាញ់ក្នុងការប្រកួតក្របខណ្ឌ Premier League ចំនួន៩លើកចុងក្រោយរបស់ពួកគេ ដែលបានធ្វើឱ្យពួកគេប្រជែងកៅអីសម្រាប់កម្មវិធីប្រកួតពានរង្វាន់អឺរ៉ុប។

Arsenal នឹងគ្មាន Emile Smith Rowe, Gabriel Jesus និង Mohamed Elneny សម្រាប់ការប្រកួតទល់នឹង Brentford ។ ទោះជាយ៉ាងណាក៏ដោយ Reiss Nelson ជិតនឹងត្រលប់មកកាន់ទីលានប្រកួតវិញ។

Brentford ទំនងជាមិនទាន់មានកីឡាករ Pontus Jansson, Frank Onyeka និង Shandon Baptiste សម្រាប់ការប្រកួតនៅ Emirates នោះទេ។

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Arsenal ដែលអាចប្រើប្រាស់ទម្រង់ ៤-២-៣-១ ៖
Ramsdale; White, Saliba, Gabriel, Zinchenko; Xhaka, Partey; Saka, Odegaard, Martinelli; Nketiah

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Brentford ដែលអាចប្រើប្រាស់ទម្រង់ ៣-៥-២ ៖
Raya; Zanka, Pinnock, Mee; Roerslev, Dasilva, Norgaard, Jensen, Henry; Mbeumo, Toney

CBS Sport ទស្សន៍ទាយថាលទ្ធផលសម្រាប់ការប្រកួតរវាងក្រុមទាំងពីរគឺ៖ Arsenal ២-១ Brentford៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង