×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Neymar ត្រូវបានអ្នកជិតខាងខ្លួនប្តឹងប៉ូលីស

ខ្សែប្រយុទ្ធ Neymar របស់ក្លិប Paris Saint Germain ត្រូវបានអ្នកដែលរស់នៅជិតខាងខ្លួន នាតំបន់ជាយក្រុងប៉ារីសប្តឹងប៉ូលីស ដើម្បីឱ្យកីឡាករប្រេស៊ីល កុំជប់លៀងឡូឡាខ្លាំងពេក។

សារព័ត៌មាននៅបារាំង បានផ្សព្វផ្សាយថា អ្នកជិតខាងរបស់ Neymar ពុំសូវពេញចិត្តនឹងកីឡាកររូបនេះទេ ដោយសារតែរូបគេបានរៀបចំពិធីជប់លៀងឡូឡា នាតំបន់ដែលមានភាពស្ងប់ស្ងាត់។

ចាប់តាំងពីចូលរួមជាមួយ Paris Saint Germain កាលពីឆ្នាំ២០១៧ Neymar បានរស់នៅក្នុងតំបន់ Yvelynes ចម្ងាយជាង១៥គីឡូម៉ែត្រពីកណ្តាលទីក្រុងប៉ារីស។ ទោះបីជារស់នៅជាយក្រុង តែ Neymar បានរំខានអ្នកជិតខាង។ កាលពីសប្តាហ៍មុន រូបគេបានប្រារព្ធពិធីខួបកំណើតអាយុ៣១ឆ្នាំ ដោយបានចាក់ភ្លេងខ្លាំងៗ រហូតមនុស្សរស់នៅជុំវិញនោះ ត្រូវទាក់ទងប្តឹងប៉ូលីសអោយជួយអន្តរាគមន៍។

ដោយឡែក ក្រោយពីការចរចានិងពេលប៉ូលីសចាកចេញទៅវិញ កម្មវិធីរបស់ Neymar កាន់តែបន្តខ្លាំងឡើង ហើយអូសបន្លាយដល់ពាក់កណ្តាលអធ្រាត្រឯណោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង