×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Premier League បរិច្ចាគប្រាក់ជួយជនរងគ្រោះរញ្ជួយដីនៅតួកគី និងស៊ីរី

ក្របខណ្ឌ Premier League នឹងបរិច្ចាគប្រាក់ ១លានផោន ដល់មូលនិធិជួយសង្គ្រោះគ្រោះរញ្ជួយដីនៅប្រទេសតួកគី និងស៊ីរី។

ហេតុការណ៍គ្រោះរញ្ជួយដីនៅក្នុងប្រទេសតួកគី និងស៊ីរី តាំងពីថ្ងៃទី៥ ខែកុម្ភៈ នោះ បានបណ្ដាលឱ្យមនុស្សជាច្រើនម៉ឺននាក់បានបាត់បង់ជីវិត។

ក្រៅពីលីគកំពូលអង់គ្លេស ស្ថាប័នបាល់ទាត់តំបន់អឺរ៉ុប UEFA ក៏ដូចជាមូលនិធិរបស់ UEFA សម្រាប់កុមារ ក៏បានបរិច្ចាកប្រាក់ចំនួន ២សែនអឺរ៉ូ ដើម្បីជួយគាំទ្រដល់ការសង្គ្រោះរុករកមនុស្ស ដែលត្រូវអគារបាក់សង្កត់ អំឡុងពេលគ្រោះរញ្ជួយដីក្នុងប្រទេសតួកគី និងស៊ីរី។

មិនត្រឹមតែប៉ុណ្ណោះ មន្ត្រីការប្រកួត ព្រមទាំងកីឡាករ នឹងពាក់ស្លាកដៃពណ៍ខ្មៅសម្រាប់ការប្រកួតក្នុងសប្តាហ៍នេះ ដើម្បីជាការរំលែកទុក្ខដល់ជន ដែលស្លាប់ក្នុងគ្រោះរញ្ជួយដី។

គួររំឭកថា កម្រិតរញ្ជួយដីនៅតួកគី និងស៊ីរី មានប្រមាណ ៧,៦រ៉ិចទ័រ ហើយបានបង្កឱ្យអគារជាច្រើនបាក់រលំ ហើយមនុស្សរងគ្រោះច្រើននាក់ ត្រូវបានរកឃើញជាបន្តបន្ទាប់ ខណៈក្រុមជួយសង្គ្រោះ កំពុងបន្តការរុករក មនុស្សដែលកប់ជាប់ក្នុងគំនរអគាររលំនោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង