×

មកធ្វើឱ្យគេឯងច្រណែនទៀតហើយគូនេះ! Baifern និង Naphat ចំណាយពេលវេលាមុនថ្ងៃបុណ្យនៃក្តីស្រលាញ់ឆ្នាំដំបូងជាមួយគ្នាយ៉ាងផ្អែមល្ហែម

ថៃ៖ គូស្នេហ៍ដែលសក្តិសមគ្នាឥតខ្ចោះ Baifern និង Nine Naphat កាន់តែផ្អែមល្ហែមជាមួយគ្នាខ្លាំងឡើង បន្ទាប់ពីសារភាពស្នេហ៍ចំពោះគ្នាមក។ តារាប្រុសស្រីទាំង២នេះកំពុងធ្វើឱ្យអ្នកគាំទ្រអៀនជំនួស បន្ទាប់ពី Baifern បានផុសរូបជាមួយ Nine មុនថ្ងៃបុណ្យនៃក្តីស្រលាញ់មកដល់ ជាមួយបរិយាកាសដ៏រ៉ូមែនទិក ថែមទាំងមានបាច់ផ្កាដ៏ធំសម្រាប់ឆ្នាំដំបូងជាមួយគ្នាផងដែរ។

គួរបញ្ជាក់ដែរថា មុនឈានដល់ដំណាក់កាលក្លាយជាគូស្នេហ៍នឹងគ្នា អ្នកទាំង២បានរាប់អានគ្នាក្នុងឋានៈជា Friendzone អស់ជាច្រើនឆ្នាំទម្រាំ Nine ដាច់ចិត្តសារភាពត្រង់ៗជាសាធារណៈថាខ្លួនបានលួចស្រលាញ់ Baifern ជាយូរណាស់មកហើយ។ ចង់ដឹងថា គូស្នេហ៍ថ្មីថ្មោងនេះផ្អែមល្ហែមជាមួយគ្នាខ្លាំងប៉ុណ្ណាតោះទៅទស្សនារូបភាពទាំងអស់គ្នា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង