×

ចង់បានកូនពេកខំហោះទៅតួកគីយកថ្នាំ ចៃដន្យជួបសោកនាដកម្មគ្រោះរញ្ជួយដីស្លា ប់ទាំងប្តីទាំងប្រពន្ធ

តួកគី៖ ប្តីប្រពន្ធ ២នាក់មកពីរដ្ឋ Florida សហរដ្ឋអាមេរិក ទើបរៀបការកាលពីខែកក្កដា ឆ្នាំ២០២២ បានហោះទៅកាន់ប្រទេសតួកគីកាលពីខែមករា ថ្មីៗនេះដើម្បីយកថ្នាំលេបព្រោះចង់បានកូន ប៉ុន្តែសំណាងអាក្រក់ដែលត្រូវជួបសោកនាដកម្មបាត់បង់ជីវិតទាំងប្តីទាំងប្រពន្ធក្នុងហេតុការណ៍គ្រោះរញ្ជួយដីដែលបានកើតឡើងកាលពីថ្ងៃទី០៦ ខែកុម្ភៈ បណ្តាលឱ្យជនរងគ្រោះជាច្រើនត្រូវបាត់បង់ជីវិត។

ស ពប្តីប្រពន្ធមួយគូនេះប្រទះឃើញស្លា ប់ឱបគ្នាក្នុងបន្ទប់ Apartment ដែលអ្នកទាំង២បានស្នាក់នៅក្នុងដំណេកកំពុងលង់លក់ទាំងមិនដឹងខ្លួន។ គួរបញ្ជាក់ដែរថា ហេតុការណ៍គ្រោះរញ្ជួយដីកម្រិត ៧.៦រ៉ិចទ័របានបណ្តាលឱ្យជនរងគ្រោះភាគតិចណាស់ដែលរួចជីវិតមកវិញ ដោយមួយចំនួនធំបានបាត់បង់ជីវិតពេលកំពុងលង់លក់នឹងដំណេកពេលទាបភ្លឺយ៉ាងស្កប់ស្កល់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង