×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Man City អាចឡើងឈរលេខ១បើយកឈ្នះArsenal នៅប្រកួតបន្ទាប់

ក្រុម Manchester City នឹងមានការប្រកួតដ៏សំខាន់ទល់នឹងក្រុម Arsenal ក្នុងការប្រជែងពានរង្វាន់ Premier League បន្ទាប់ពីក្រុមមេឃខៀវបានយកឈ្នះ Aston Villa ក្នុងលទ្ធផល ៣-១ ដែលធ្វើឱ្យពួកគេតាមពីក្រោយក្រុមកាំភ្លើងធំត្រឹមតែ ៣ពិន្ទុប៉ុណ្ណោះ។

Arsenal នឹងផ្ដល់ឱកាសសម្រាប់ Man City នៅពេលដែលពួកគេមិនអាចយកឈ្នះ Brentford ខណៈ City បានបំបាក់ក្រុម Aston Villa ដោយគ្រាប់បាល់៣គ្រាប់នៅក្នុងវគ្គទីមួយ។

Rodri បានតែតបាល់បញ្ចូលទីនៅនាទីទី៤ មុនពេល Erling Haaland បញ្ជូនបាល់ឱ្យ Ilkay Gundogan ទាត់ចូល។ Mahrez បានទាត់ប៉េណាល់ទីសម្រេច ហើយ Ollie Watkins បានរកគ្រាប់បាល់មួយសម្រាប់ក្រុមភ្ញៀវ។

Man City ធ្វើដំណើរទៅកាន់កីឡដ្ឋាន Emirates ដើម្បីជួបជាមួយ Arsenal ហើយបើទទួលបានលទ្ធផលឈ្នះ ពួកគេនឹងឡើងឈរនៅកំពូលតារាង ដោយមានផលសងគ្រាប់បាល់ច្រើនជាង។ សូមជម្រាបថា ការប្រកួតរវាងក្រុមទាំងពីរ នឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង