×

ចតរថយន្តមិនខ្វល់ថាជាចំណតរថយន្តក្រុង និងផ្លូវសម្រាប់អ្នកពិការ បុរសម្នាក់ធាក់ និងកាច់កញ្ចក់រថយន្តទំនើបមួយទុកជាមេរៀន

កូឡាឡាំពួរ៖ រថយន្តស៊េរីទំនើបមួយគ្រឿង បានចតនៅលើគំនូសសញ្ញាចំណតរថយន្តក្រុង និងនៅលើផ្លូវសម្រាប់ជនពិការធ្វើដំណើរ បុរសម្នាក់បានហក់ទាត់ធាក់ និងកាច់កញ្ចក់រថយន្តទំនើបនោះមួយចំហៀងទាំងកំហឹង ដោយសារម្ចាស់រថយន្តនោះ ចតមិនខ្វល់គេឯងដើម្បីបានចូលអង្គុយញ៉ាំអាហារនៅហាងមួយកន្លែងដោយស្រួលនៅចំណុច Jalan Perak, Georgetown, Penang កូឡាឡាំពួរ។

បន្ទាប់ពីបញ្ហាបានកើតឡើង ម្ចាស់រថយន្តត្រូវបានអ្នកដំណើរផ្តល់ដំណឹង និងរូបគេបានរាយការណ៍ទៅប៉ូលិសមុនពេលចងកញ្ចក់រថយន្តរបស់ខ្លួន និងបើកចេញទៅផងដែរ។

គួរបញ្ជាក់ថា សកម្មភាពដែលបុរសចិត្តក្តៅរូបនោះទាត់ធាក់ និងកាច់កញ្ចក់រថយន្តទំនើបនោះ ត្រូវបានចែកចាយពេញបណ្តាញសង្គមរហូតមានមតិមួយចំនួនសរសើរពីភាពក្លាហានរបស់លោកដែលហ៊ានផ្តល់មេរៀនដល់ម្ចាស់រថយន្តបែបនេះ ខណៈមតិមួយចំនួនបានត្អូញត្អែរថា នៅផ្លូវនោះតែងមានបញ្ហាបែបនេះកើតឡើងជាប្រចាំជាពិសេសរៀងរាល់ថ្ងៃសុក្រ និងថ្ងៃសៅរ៍ ប៉ុន្តែមិនឃើញមានមន្ត្រីចរាចរណ៍ណាចេញប្រតិបត្តិការចំពោះបញ្ហានេះឡើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង