×

ប្រសើរណាស់! សុខចិត្តកាត់សក់ដែលខំសន្សំរាប់ឆ្នាំដើម្បីបរិច្ចាគជួយដល់អ្នកជំងឺមហារីកដែលកំពុងត្រូវការ

ភ្នំពេញ៖ តាមប្រភពហ្វេសបុកមួយឈ្មោះ Yaya Scy បានចូលរួមបរិច្ចាគសក់របស់ខ្លួនដោយបានសរសេររៀបរាប់ថា “ពាក្យសម្តីមិត្តខ្ញុំ៖ (រួមគ្នាបរិច្ចាគសក់ ព្រោះថាសក់របស់អ្នកនឹងនាំមកនូវទំនុកចិត្តត្រលប់មករូបខ្ញុំវិញ) តែទង្វើ ខ្ញុំធ្វើខ្លួនឯង”។ តាមរយៈរូបភាពដែលគណនីខាងលើបានចែករំលែកពីការបរិច្ចាគសក់ដែលបានសន្សំទុកអស់រយៈពេលជាយូរ ត្រូវបានកាត់នៅសល់ត្រឹមកដើម្បីបរិច្ចាគសក់នោះដល់អ្នកជំងឺមហារីកដែលជ្រុះសក់អំឡុងពេលព្យាបាល។

សក់ដែលនឹងអាចជួយដល់អ្នកជំងឺមហារីកដែលកំពុងត្រូវការ និងរបៀបកាត់សក់ត្រូវមាន៖
– ប្រវែងសក់ចាប់ពី ២១-៣៦ សង់ទីម៉ែត្រ
– សក់មិនលាបពណ៌
– លាងសម្អាតសក់ បន្ទាប់មកវាស់ប្រវែងសក់ជាមួយបន្ទាត់ហើយចងសក់ទម្លាក់ រួចកាត់សក់ផ្នែកខាងលើកៅស៊ូ
– សក់រួញពីកំណើតក៏អាចបរិច្ចាគបាន
– សក់មិនក្រដាញ់ខ្លាំង
– ក្រោយកាត់រួចយកសក់ដាក់ក្នុងថង់កិបស្អាតភ្ជាប់ជាមួយព័ត៌មានផ្ទាល់ខ្លួន( ឈ្មោះ អសយដ្ឋាន និងលេខទូរស័ព្ទ) រាប់ព័ត៌មានរបស់អ្នកបរិច្ចាគត្រូវបានរក្សាទុកជាការសម្ងាត់
– យកសក់របស់អ្នកទៅដាក់ក្នុងប្រអប់បរិច្ចាគនៅមន្ទីរពេទ្យជប៉ុនសាន់រ៉ាយ៍ភ្នំពេញ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង