
ភ្នំពេញ៖ ត្រឡប់មកវិញសាជាថ្មីលើកនេះ ស្ថានីយទូរទស្សន៍ CTN បាននាំយកចំណីចក្ខុថ្មីប្លែកនូវរឿងភាគខ្មែរខ្នាតខ្លីចំនួន៤ ដែលក្នុងនោះមានដូចជា រឿងអាខ្វាក់អាខ្វិន រឿងដើមចេកជ្វា រឿងចោះត្រចៀក និងរឿងចៅសំគមបាញ់លលក ដោយមានការចូលរួមសម្តែងជាមួយតារាប្រុសស្រីជាច្រើនរូបដែលធ្លាប់បង្ហាញវត្តមានក្នុងរឿងភាគរបស់ស្ថានីយទូរទស្សន៍ CTN កន្លងមកផងដែរ។
បន្ថែមពីនេះទៀតសោត ក្រៅពីរឿងភាគថ្មីៗហើយនោះ ពីស្ថានីយក៏កំពុងសម្រិតសម្រាំងកម្មវិធីជាច្រើនបន្តបន្ទាប់ដើម្បីទស្សនិកជនបានទស្សនាកម្សាន្ត។ ត្រឡប់ទៅរឿងភាគខ្មែរខ្នាតខ្លីទាំង៤ ខាងលើវិញនឹងមានផ្សាយជូនទស្សនាឆាប់ៗខាងមុខនេះមិនឱ្យទស្សនិកជនខកបំណងឡើយ។ ដូចនេះកុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នានៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់៕
