×

ដំបូងខឹងប្តីដាច់ក្បាលដាច់កន្ទុយដោយសារគ្មានផ្កាថ្ងៃបុណ្យនៃក្តីស្រឡាញ់ថែមទាំងបាត់ពីផ្ទះមួយថ្ងៃទៀត ដល់ដឹងការពិតបែរអង្គុយសើចវិញ

សង្គម៖ យោងតាមគណនីមួយឈ្មោះ OmOm OiOi បានចែករំលែកពាក្យមួយឃ្លាទាំងខឹងថា “មិនត្រឹមអត់ផ្កា អត់កាដូទេ វាបាត់ទាំងប្តីទៀត ស្អែកឃុំខលលីងហើយ”។ ដំបូងឡើយ គណនីខាងលើមានអារម្មណ៍ខឹងជាខ្លាំង ប៉ុន្តែក្រោយទទួលដំណឹងថាឡានដែលប្តីរបស់ខ្លួនបានបើកចេញទៅនោះបានធ្លាក់ប្រឡាយ គាត់ក៏បានប្តូរអារម្មណ៍ពីការខឹងមកភ័យ និងបារម្ភពីសុវត្ថិភាពរបស់ប្តីខ្លួនវិញ។

លុះបានឃើញរូបភាពវិញ អារម្មណ៍ដែលខឹង និងបារម្ភ ក៏បានផ្លាស់ប្តូរម្តងទៀតមកជាអស់សំណើចដោយសារឡានធ្លាក់ប្រឡាយហើយតែបុរសជាប្តីបានកាន់បាច់ផ្កាមួយបាច់ដ៏ស្រស់ស្អាតសម្រាប់ជូនប្រពន្ធក្នុងថ្ងៃបុណ្យនៃក្តីស្រឡាញ់ ដែលសកម្មភាពដែលលោកខំការពារផ្កា និងប្រឹងចេញពីឡានឡើងមកលើផ្លូវវិញបានធ្វើឱ្យមហាជនជាច្រើនផ្ទុះសំណើចមិនស្ទើរឡើយ។

ចង់ដឹងថា ទិដ្ឋភាពពេលនោះគួរបារម្ភ ឬ គួរអស់សំណើច តោះទៅទស្សនារូបភាពទាំងអស់គ្នា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង