×

ពិតជាដើរតាមគម្រោងមែន! Patricia Good ប្រកាសមានទាយាទដូចបំណង

ថៃ៖ ពិតជាដូចគូស្នេហ៍ថ្មីថ្មោង Patricia Good និងស្វាមីធ្លាប់បានបញ្ជាក់មូលហេតុដែលប្រញាប់រៀបការគឺដោយសារអ្នកទាំង២ ប្រញាប់ចង់បានទាយាទបង្កើតជីវិតគ្រួសារដ៏ពេញលេញមួយ។

គួររំឭកថា អ្នកទាំង២បានកាន់ដៃគ្នាចូលរោងការជាផ្លូវការកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ និងរហូតមកដល់ព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នេះតារាស្រីថ្ពាល់ខួច Patricia បានប្រកាសនៅលើគណនី Instagram របស់នាងស្វាគមន៍សមាជិកថ្មីដូចបំណង។

គ្រាន់តែប្រកាសដំណឹងល្អមួយនេះភ្លាម តារាប្រុសស្រីជាច្រើនក៏ដូចជាអ្នកគាំទ្រនាំគ្នាសម្រុកចូលទៅ Comments អបអរសាទរនាងភ្លាមដែលបំណងប្រាថ្នាសម្រេចបានលឿនបែបនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង