×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

UEFA ថាទទួលខុសត្រូវចំពោះភាពវឹកវរក្នុងជំនួបរវាង Real Madrid និង Liverpool

អ្នករៀបចំ UEFA បានចេញមុខទទួលខុសត្រូវចំពោះព្រឹត្តិការណ៍ ដែលបានកើតឡើង ដែលស្ទើរតែនាំទៅរកគ្រោះមហន្តរាយអំឡុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champions League រវាង Liverpool និង Real Madrid។

រឿងរ៉ាវនាការប្រកួតរវាង Liverpool ទល់ Real Madrid នាវគ្គផ្តាចព្រ័ត្រ Champions League បានពន្យារពេលជាង៣៦នាទី បន្ទាប់ពីអ្នកគាំទ្រ Liverpool រាប់ពាន់នាក់ បានជួបបញ្ហាដោយមិនអាចចូលក្នុងកីឡដ្ឋាន Stade de France ក្នុងការប្រកួតកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២២ ។ ការប្រកួតនោះ Real Madrid យកឈ្នះ Liverpool ១-០ គ្រងតំណែងជើងឯកលើកទី១៤។

ពេលដែលអ្នកគាំទ្រ Liverpool ជាច្រើននាក់ បាននាំគ្នាសម្រុកចូលកីឡដ្ឋានដើម្បីឱ្យទាន់ការប្រកួត ប៉ូលិសបារាំងបានប្រើប្រាស់កាំភ្លើងឧស្ម័នបង្ហួរទឹកភ្នែកបាញ់ដាក់ពួកគេ ដែលក្នុងនោះក៏មានអ្នកគាំទ្រជាស្ត្រី និងកុមារ។

កាលនោះ មន្រ្តីរៀបចំការប្រកួត បានស្តីបន្ទោសអ្នកគាំទ្រ Liverpool ថា បានប្រើប្រាស់សំបុត្រប្រកួតក្លែងក្លាយដែលជាមូលហេតុនៃការកក់ស្ទះនៃអ្នកគាំទ្រក្រៅកីឡដ្ឋាន។
យ៉ាងណា ការពិនិត្យឡើងវិញបញ្ជាក់ថា គ្មានព័ស្តុតាងគ្រប់គ្រាន់ចោទប្រកាន់ឡើយ។
បន្ទាប់ពីមានការចេញផ្សាយការពិនិត្យឡើងវិញ ស្ថាប័នបាល់ទាត់អឺរ៉ុប UEFA បានបង្ហាញការសុំទោសទៅកាន់ Liverpool ចំពោះការចោទប្រកាន់ទៅកាន់អ្នកគាំទ្រ រួមទាំងការប្រមាថផ្សេងៗ។

ចំណែកឯ ក្លិប Liverpool ក៏បានអំពាវនាវឱ្យមានការផ្សព្វផ្សាយរបាយការណ៍ ដែលបានរកឃើញទៅកាន់អ្នកគាំទ្រដែលរងគ្រោះ ដើម្បីពួកគេទទួលបាននូវការសុំទោស និងទទួលបានយុត្តិធម៌ក្រោយរង់ចាំអស់រយៈពេល ៨ខែពីការស៊ើបអង្កេត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង