×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Neymar នឹងបំពេញក្តីស្រមៃលើកពាន World Cup 2026 ក្រោយ Messi ជំរុញទឹកចិត្ត

ខ្សែប្រយុទ្ធ Neymar បានដាក់គោលដៅលេងនៅព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២៦ និងដណ្តើមយកជើងឯកជូនក្រុមជម្រើសជាតិប្រេស៊ីល។ ការដាក់គោលដៅលើកពាន World Cup របស់ Neymar គឺមានការលើកទឹកចិត្តពីមិត្តរួមក្លិប PSG, Lionel Messi។

អំឡុងការប្រកួត World Cup 2022 កីឡាករវ័យ៣១ឆ្នាំ ធ្លាប់បាននិយាយថា ព្រឹត្តិការណ៍បាល់ទាត់នាប្រទេសកាតានេះ នឹងអាចក្លាយជាការបង្ហាញខ្លួនលើកចុងក្រោយរបស់គេ។
World Cup 2022 ប្រេស៊ីល រងបរាជ័យធ្លាក់ចេញពីការប្រកួតត្រឹមវគ្គ ៨ក្រុមចុងក្រោយ ក្រោមថ្វីជើងក្រូអាស៊ី ដោយបាល់កាត់សេចក្តី ១១ម៉ែត្រ។

ក្រោយពីការធ្លាក់ចេញពី World Cup របស់ប្រេស៊ីលភ្លាមៗ Neymar បានបង្ហាញអារម្មណ៍ថា រូបគេមិនអាចធានាបានចំពោះអនាគតរបស់គេបន្តទៀតឡើយ ជាមួយក្រុមជម្រើសជាតិ។ ការធ្លាក់ចេញកាលនោះ ត្រូវបានគេចាត់ទុកថាជាការប៉ះពាល់ផ្លូវចិត្តខ្លាំង សម្រាប់ Neymar។

២ខែក្រោយមក Neymar ហាក់បង្ហាញអារម្មណ៍ខកចិត្តរបស់គេ ហើយបាននិយាយថា ទ្វារសម្រាប់អាជីពនៅក្រុមជម្រើសជាតិប្រេស៊ីលរបស់គេ មិនបានបិទនោះទេ។ Neymar នឹងបន្តលេងនៅ FIFA World Cup 2026 ដែលអាមេរិក កាណាដា និងម៉ិកស៊ិកជាសហម្ចាស់ផ្ទះ។

ជុំវិញរឿងនេះ Neymar បាននិយាយប្រាប់ថា៖ “ខ្ញុំនឹងទៅទីនោះ យើងនឹងឃើញរឿងនេះទាំងអស់គ្នា។ ខ្ញុំមានក្តីស្រមៃធំបំផុត គឺការឈ្នះពានរង្វាន់ World Cup។ មិត្តរួមក្លិបរបស់ខ្ញុំគឺ Lionel Messi ដែលជួយអាហ្សង់ទីនលើកពាន World Cup 2022 ជាអ្នកជំរុញ និងបំផុសគំនិតនេះដល់ខ្ញុំ។”

ព្រឹត្តិការណ៍ World Cup 2026 ដែលនឹងឈានមកដល់នាពេលខាងមុខ Neymar នឹងឈានដល់វ័យ ៣៤ឆ្នាំ។ Neymar ធ្លាប់បានបង្ហាញខ្លួនលេងនៅព្រឹត្តិការណ៍ World Cup ចំនួន ៣លើករួចមកហើយ ដោយក្នុងនោះ ឆ្នាំ២០១៤, ២០១៨ និងឆ្នាំ២០២២៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង