×

គួរឱ្យអាណិតពន់ពេក តារាសម្តែងជើងចាស់លោក គន់ តារាវណ្ណ ធ្លាក់ខ្លួនឈឺធ្ងន់រហូតស្រកសាច់អស់មើលលែងចង់ស្គាល់

មណ្ឌលគិរី៖ បាត់មុខពីសិល្បៈសូន្យឈឹងរបស់តារាសម្តែងជើងចាស់លោក គន់ តារាវណ្ណ ការពិតដោយសារជំងឺបេះដូងបានធ្វើទុក្ខបុកម្នេញរហូតលែងមានសមត្ថភាពធ្វើការងារថែមទាំងខ្វះខាតថវិកាក្នុងការចំណាយលើថ្នាំពេទ្យជាប្រចាំទៀតផង។

តាមរយៈលោក អ៊ឹម ជីវ៉ា បានឱ្យដឹងថា ខណៈពេលចុះចែកអំណោយជាមួយលោកជំទាវ ហ៊ុន ស៊ីណាត នៅមណ្ឌលគិរីពេលនោះបានជួបតារាសម្តែងជើងចាស់រូបនេះដោយចៃដន្យក្នុងសភាពស្គមស្គាំង គ្មានកម្លាំងកំហែង។ នៅពេលសួរនាំទើបដឹងថា ដោយសារជំងឺបេះដូង និងជំងឺផ្សេងៗទៀតយាយីទើបលោកធ្លាក់ខ្លួនស្គមបែបនេះ។

ទោះជាយ៉ាងណា មិនមានអ្នកណាដឹងពីសុខទុក្ខដែលលោកកំពុងប្រឈមរាល់ថ្ងៃឡើយ ថែមទាំងគ្មានកម្លាំងដើម្បីទៅធ្វើការរកប្រាក់ថែមទៀត ហើយដោយសារសុខភាពទ្រុឌទ្រោមខ្លាំងទើបការរស់នៅសព្វថ្ងៃត្រូវការប្រើប្រាស់ថ្នាំជាប្រចាំ ប៉ុន្តែក៏មានបញ្ហាខ្វះខាតថវិកាច្រើនផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង