
ភ្នំពេញ៖ ទិដ្ឋភាពក្នុងថ្ងៃបុណ្យចម្រើនព្រះជន្ម និងបច្ច័យបួនដ៏គគ្រឹកគគ្រេងដែល ឌី សូនិត្តា និងបងប្អូន បានរៀបចំសម្រាប់ម្តាយរបស់នាងឈានចូលវ័យ ៦១ឆ្នាំបានធ្វើឱ្យម្តាយរបស់តារាស្រីរូបនេះរំភើបរហូតទប់ទឹកភ្នែកមិនជាប់។

មិនត្រឹមតែបង្ហាញកត្តញ្ញុតាជាមួយអ្នកមានគុណប៉ុណ្ណោះទេ ប៉ុន្តែតារាស្រីរូបនេះថែមទាំងបង្ហាត់បង្ហាញកូនស្រីដ៏គួរឱ្យស្រឡាញ់របស់នាងឱ្យចេះដឹងគុណចំពោះអ្នកមានគុណតាំងពីតូចទៀតផង។ ហើយក្នុងកម្មពិធីទាំងមូលឃើញមានវត្តមានសាច់ញាតិក៏ដូចជាភ្ញៀវកិត្តិយសជាច្រើនចូលរួមយ៉ាងច្រើនកុះករជាហេតុធ្វើឱ្យកម្មពិធីដំណើរការទៅដោយរលូន។
ចង់ដឹងថា ពិធីបុណ្យចម្រើនព្រះជន្ម និងបច្ច័យបួនដែល ឌី សូនិត្តា រៀបចំជូនអ្នកមានគុណគគ្រឹកគគ្រេងប៉ុណ្ណា តោះទៅទស្សនារូបភាពទាំងអស់គ្នា៕







