
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១៦ ខែកុម្ភៈ ម្សិលមិញនេះ តារាចម្រៀងល្បីឈ្មោះ ជី ដេវីត និង ទេព បូព្រឹក្ស បានស្វាគមន៍សមាជិកថ្មីដោយ ទេព បូព្រឹក្ស សម្រាលបានកូនប្រុសម្នាក់បានដោយសុវត្ថិភាព។ ដំណឹងល្អនេះត្រូវបានសិល្បករ ក៏ដូចជាអ្នកគាំទ្រជាច្រើនចូលរួមត្រេកអរថ្ងៃដែលអ្នកទាំង២បានរង់ចាំអស់រយៈពេលជាយូរខែមកនេះ។

ជី ដេវីត និង ទេព បូព្រឹក្ស បានដាក់ឈ្មោះឱ្យកូនប្រុសរបស់ខ្លួនថា ទេព បញ្ចវរាប និងឈ្មោះហៅក្រៅថា Albert។ ទន្ទឹមនឹងគ្រប់គ្នាបានចូលរួមអបអរសាទរចំពោះសមាជិកថ្មីរបស់តារាចម្រៀងល្បីឈ្មោះទាំង២នេះហើយ អ្នកគាំទ្រកំពុងនាំគ្នាងឿងឆ្ងល់ដោយពួកគេនិយាយលាយឡំជាមួយនឹងភាពកំប្លុកកំប្លែងថា ឈ្មោះកូនប្រុសរបស់អ្នកទាំង២ ពិបាកប្រកប និងមិនដឹងថាអានត្រូវ ឬ យ៉ាងណា?
គួរបញ្ជាក់ដែរថា ទើបតែថ្ងៃដំបូងប៉ុណ្ណោះ ប៉ុន្តែបើតាមគណនីរបស់លោក ជី ដេវីត បានផុសនៅ Story ដោយសរសេរពាក្យថា “OMG” និងបញ្ជាក់ម៉ោង ៣:៣៦ ទៀបភ្លឺដោយបង្ហាញទឹកមុខគួរឱ្យអស់សំណើចផងដែរ។ ទោះជាយ៉ាងណា លោកប៉ាសម័យថ្មីរូបនេះនៅតែបំពេញតួនាទីមើលថែកូនតូចបានយ៉ាងដិតដល់ និងយកចិត្តទុកដាក់បំផុត៕
