×

តោះ! មកដឹងចំណីអាហារមួយចំនួនដែលត្រូវបានពង្រឹងវិធានការតាមគ្រឹះស្ថានសិក្សាចំណេះដឹងទូទៅសាធារណៈ និងឯកជន

ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡា បានបង្ហាញចំណីអាហារ និងភេសជ្ជៈមួយចំនួនដែលត្រូវបានបង្រឹងវិធានការអនុវត្តដើម្បីលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពចំណីអាហារនៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងឯកជនដោយមានប្រភេទចំណីអាហារជាច្រើនប្រភេទដែលអាចមានហានិភ័យនាំឱ្យប៉ះពាល់ដល់សុខភាពសិស្សានុសិស្សទាំងអស់ឱ្យប្រុងប្រយ័ត្នទាំងអស់គ្នា។

ក្នុងចំណោមចំណីអាហារទាំងនោះមានទាំងចំណីអាហារកែច្នៃ ភេសជ្ជៈមានកម្រិតជាតិស្ករខ្ពស់ និងចំណីដែលគ្មានប្រភពច្បាស់លាស់ជាដើម។ អាស្រ័យហេតុនេះ ក្រសួងអប់រំយុវជន និងកីឡា កំពុងរឹតបន្តឹងវិធានការលើការដាក់លក់ចំណីអាហារមួយចំនួននៅតាមគ្រឹះស្ថានសិក្សាដើម្បីធានាបាននូវសុវត្ថិភាពដល់សិស្សានុសិស្សទាំងអស់គ្នាផងដែរ៕

         

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង