×

រដ្ឋបាលខេត្តកែប រំកិលរូបសំណាកសិលាចាំប្តីចូលសមុទ្រ និងពង្រីកទីធ្លាកាន់តែធំបន្ថែមទៀត ដើម្បីបង្កើនការទាក់ទាញទេសចរ

អត្ថបទ៖ ង៉ុង សាន់

កែប៖ រូបសំណាក់ ស្រីស ឬសិលាចាំប្តី ដែលស្ថិតនៅជាប់ឆ្នេរលេងទឹកខេត្តកែប នឹងមានការផ្លាស់ប្តូរទីតាំង ដោយរំកិលចូលទៅសមុទ្រ ដើម្បីសមស្របជាមួយការការកើនឡើងនៃចំនួនភ្ញៀវទេសចរ និងបន្ស៊ីគ្នាជាមួយគម្រោងពង្រីកឆ្នេរកែបផងដែរ។

លោក សោម ពិសិដ្ឋ បានថ្លែងនាពេលថ្មីៗនេះថា ទីតាំងរូបសំណាក់ស្រីសរបស់យើង លែងសមស្របជាមួយកំណើនភ្ញៀវទេសចរដែលមកលេងខេត្តកែបនាពេលនេះទៀតហើយ បច្ចប្បន្ននេះរដ្ឋបាលខេត្តកែបកំពុងពន្លឿនការរៀបចំកែលំអទីតាំងឆ្នេរកែប ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមផង និងបុណ្យសមុទ្រផង ក្នុងនោះការចាក់ពង្រីកទីតាំងឆ្នេរក៏ស្ថិតក្នុងកិច្ចការដែលយើងនឹងធ្វើ ដោយសារសភាពចាស់ទ្រុឌទ្រោម និងទីធ្លាតូចចង្អៀតផងនោះ រដ្ឋបាលខេត្តកែប សម្រេចរំកិលរូបស្រីសចូលសមុទ្របន្ថែមទៀត។

ក្នុងឆ្នាំ២០២៣ នេះ ខេត្តកែបនឹងទទួលនូវការរៀបចំព្រឹត្តិការណ៍សំខាន់ៗធំចំនួន២ គឺ ស៊ីហ្គេម និង បុណ្យសមុទ្រ។ ដើម្បីអោយការប្រព្រឹត្តិទៅមានភាពល្អប្រសើរ ហើយសាកសមជាខេត្តម្ចាស់ផ្ទះ រដ្ឋបាលខេត្តបានរៀបចំការកែលំអ ឆ្នេរលេងទឹក ដែលជាទីតាំងកម្មវិធី ដោយកែប្រែអោយមានភាពប្រសើរឡើង និងលុបបំបាត់នូវបញ្ហាអវិជ្ជមានដែលកើតឡើងជាយូរឆ្នាំមកហើយ។

ភ្ជាប់ជាមួយគម្រោងកែលំអឆ្នេរខ្សាច់ តំបន់ឆ្នេរស្រីសនឹងមានការចាក់ពង្រីកឆ្នេរបន្ថែមចាប់ពីចំណុចស្រីស ដល់រូបសំណាក់ក្តាមសេះ ការពង្រីកផ្លូវពយព្រះរាជដំណាក់ ដែលរួមតូចអោយមានទំហំធំ។ ដែលការកែលំអនេះ នឹងមានផ្តល់ផលប្រយោជន៍ដល់ខេត្តនាក្នុងរយៈពេលយូរអង្វែងបន្ថែមទៀត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង