×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ប្រធានសហព័ន្ធប្រដាល់ឡាវថា គុនខ្មែរជារបស់”ពិត” ខណៈមួយថៃជារបស់”ក្លែងក្លាយ”

លោក Saisamorn Chaisorn ប្រធានសហព័ន្ធកីឡាប្រដាល់ឡាវ បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះកម្ពុជា ក្នុងការរៀបចំការប្រកួតកីឡាគុនខ្មែរ នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ ដោយបញ្ជាក់ថា គុនខ្មែរជាម្ចាស់ដើមពិតប្រាកដ ខណៈមួយថៃគឺគ្រាន់តែជាក្បាច់គុនចម្លងតែប៉ុណ្ណោះ។

នៅថ្ងៃទី១៧ ខែកុម្ភៈនេះ សារព័ត៌មានថៃ Sanook បានចុះផ្សាយសម្ដីរបស់លោក Chaisorn ដែលបានបញ្ជាក់ថា៖ “ចំពោះសមាគមមួយថៃអន្តរជាតិ (IFMA) គឺគ្រាន់តែជាអ្នករៀបចំកម្មវិធីប្រកួតប៉ុណ្ណោះ។ មិនមែនជាអ្នកវិនិយោគ ហើយគ្មានសិទ្ធិក្នុងការហាមឃាត់ប្រទេសណាមួយ មិនឱ្យប្រកួតក្នុងកីឡាគុនខ្មែរបានឡើយ ព្រោះវាជាគុនខ្មែរ មិនមែនមួយថៃ។”

“ទាក់ទងនឹងកម្មសិទ្ធិបញ្ញា ល្បុក្កតោ ឬគុនខ្មែរ គឺជាភាគីមួយដែលត្រូវបានទទួលស្គាល់ដោយអង្គការយូណេស្កូ ប៉ុន្តែភាគីថៃបានដាក់ស្នើ (មួយថៃ) ដូចគ្នា ប៉ុន្តែត្រូវបានច្រានចោល។ គេមិនទទួលស្គាល់។ អ្នកណាពិតប្រាកដ អ្នកណាក្លែងក្លាយ”។

លោកបន្តថា៖ “ប្រទេសនានាចូលរួមព្រោះយើងចង់ផ្ដោតលើការរួបរួមសាមគ្គីគ្នាសម្រាប់ប្រទេសទាំង១១ មិនដូចថៃទេ ដែលផ្ដោតលើតែការធ្វើអាជីវកម្ម និងវិនិយោគរបស់ខ្លួន។ នេះជាមូលហេតុនៃបញ្ហា”។ “មានការផ្សព្វផ្សាយថា មួយថៃនឹងចូលអូឡាំពិកនៅឆ្នាំ២០២៨ ប៉ុន្តែក្នុងកីឡាទាំងអស់ មិនមានឈ្មោះមួយថៃឡើយ មានតែ Kickboxing (នៅកីឡាអូឡាំពិក)។”

“បើថៃហាមឃាត់កីឡាករឡាវមិនឱ្យប្រកួតនៅក្នុងប្រទេសថៃ នៅពេលអនាគត ឡាវនឹងធ្វើដូចគ្នា។ តែប្រហែលជាមិនអាចទេ ព្រោះរដ្ឋាភិបាលប្រទេសទាំងពីរមិនបានប្រកាសជាផ្លូវការនោះទេ”។

សូមជម្រាបថា ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នឹងមាន៣៦កីឡា និងមេដាយមាស ៥៨១គ្រឿង ដោយចាប់ផ្ដើមពីថ្ងៃទី៥ ដល់១៧ ខែឧសភា ឆ្នាំ២០២៣៕

ទស្សនាវីដេអូខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង