
ភ្នំពេញ៖ ហ្វាហ្វា ដែលកំពុងមានសន្ទុះប្រជាប្រិយភាពខ្លាំងក្នុងពិភពសិល្បៈកំពុងធ្វើឱ្យបុរសៗដែលខំលួច Crush នាងខូចចិត្តមិនស្ទើរបន្ទាប់ពីកាលពីពេលថ្មីៗនេះនាងបានបង្ហោះរូប ២សន្លឹកភ្ជាប់ជាមួយប្រយោគបែបនេះថា “ដៃគូរ ដៃកង់ ស្រលាញ់ភេទដូចគ្នាមានអីមិនល្អ”។

ទោះជាយ៉ាងណា ប្រយោគមួយនេះមិនដឹងថាតារាស្រីរូបនេះគ្រាន់តែសរសេរលេង ឬ យ៉ាងណានោះឡើយ។ បើក្រលេកមើលពីសន្ទុះប្រជាប្រិយភាពរបស់តារាសម្តែងស្រីរូបនេះវិញកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រដែលធ្វើឱ្យទីផ្សារសិល្បៈរបស់នាងកំពុងមមាញឹករកពេលសម្រាកគ្មាន មិនថាការងារថតផ្សព្វផ្សាយផលិតផល ឬ ថតភាពយន្តឡើយ។
គួរបញ្ជាក់ដែរថា ពេលនេះ ហ្វាហ្វា កំពុងមមាញឹកក្នុងការថតភាពយន្តបុរាណខ្នាតខ្លី “ចោះត្រចៀក” របស់ស្ថានីយ៍ទូរទស្សន៍ CTN ដែលនឹងផ្សាយជូនទស្សនាក្នុងពេលឆាប់ៗនេះផងដែរ៕



