
ភ្នំពេញ៖ នាយព្រែក បានបណ្តើរតារាសម្តែងស្រីវ័យក្មេង ឈិន មុន្នីនាថ ទៅទទួលម្តាយដែលទើបហោះមកពីសហរដ្ឋអាមេរិកវិញដោយទំនាក់ទំនងរវាង យាយយ៉យ និង ឈិន មុន្នីនាថ ហាក់ស្និទ្ធស្នាលខ្លាំងឡើងដែលធ្វើឱ្យអ្នកគាំទ្រជាច្រើនយល់ថា ប្រហែលមិនយូរឡើយ នាយព្រែក និង ឈិន មុន្នីនាថ នឹងមានដំណឹងល្អឆាប់ៗមិនខាន។
ជារឿយៗ តារាប្រុសស្រីទាំង២នេះតែងចំណាយពេលជាមួយគ្នាជាញឹកញាប់ ជាហេតុធ្វើឱ្យទំនាក់ទំនងរបស់អ្នកទាំង២កាន់តែល្អឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ សូម្បីថ្ងៃបុណ្យនៃក្តីស្រលាញ់ឆ្នាំនេះក៏អ្នកទាំង២ បានចំណាយពេលវេលាជាមួយគ្នាយ៉ាងផ្អែមល្ហែម ដែលអាចធ្វើឱ្យអ្នក Single មួយចំនួនប្រាថ្នារកដៃគូម្នាក់លែងចង់នៅម្នាក់ឯងទៀតក៏ថាបាន៕


