×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

តុលាការច្រានចោលការស្នើសុំខ្សែការពារ Dani Alves នៅក្រៅឃុំ

តុលាការនាទីក្រុងបាសេឡូណា បានស្តាប់បណ្តឹងឧទ្ធរណ៍របស់មេធាវីខ្សែការពារ Dani Alves ប្រឆាំងនឹងការចាប់កីឡាកររប្រេស៊ីលទៅដាក់ពន្ធនាគារ ពីបទរំលោភបំពានផ្លូវភេទ។

កាលពីខែមករា ចៅក្រមបានបង្គាប់ឱ្យ Dani Alves ត្រូវជាប់ពន្ធនាគារដោយមិនមានការនៅក្រៅឃុំពីបទរំលោភផ្លូវភេទលើស្ត្រីម្នាក់ក្នុងក្លិបរាត្រី Barcelona។

កីឡាករវ័យ៣៩ឆ្នាំ បានបដិសេធការចោទប្រកាន់ តែរូបគេនៅតែត្រូវបានបញ្ចូនទៅឃុំខ្លួនក្នុងពន្ធនាគារ Brian 2 ខាងក្រៅទីក្រុង Barcelona។

ជុំវិញរឿងនេះដែរ មេធាវីរបស់ Dani Alves កំពុងព្យាយាមក្នុងការតវ៉ាក្តី និងបានដាក់បណ្តឹងអោយកីឡាករអាចនៅក្រៅឃុំបាន ប៉ុន្តែត្រូវបានតុលាការបដិសេធ។

ការិយាល័យរដ្ឋអាជ្ញាសាធារណៈ និងរដ្ឋអាជ្ញាឯកជនជំទាស់នឹងការដោះលែង Dani Alves អោយនៅក្រៅឃុំនេះ ដោយចោទប្រកាន់ថា អតីតកីឡាករក្លិប Barcelona រូបនេះមានហានិភ័យខ្ពស់ក្នុងការហោះហើរចាកចេញពីប្រទេសអេស្ប៉ាញ។

សូមបញ្ជាក់ថា ក្រោយចាកចេញពី Barcelona ជាលើកទី២ កាលពីខែមិថុនា ឆ្នាំ២០២២រួចមក Dani Alves បានចូលរួមជាមួយក្លិប UNAM នៅលីគកំពូលម៉ិកស៊ិក ប៉ុន្តែក្រោយកើតមានហេតុបំពានផ្លូវភេទនោះ ក្លិប UNAM ក៏បានផ្តាច់កុងត្រាជាមួយកីឡាកររួចទៅហើយដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង