
ថៃ៖ ស្ត្រីជាម្តាយម្នាក់រំភើបចិត្តមិនស្ទើរឡើយបន្ទាប់ពីកូនរបស់គាត់២នាក់ត្រូវរ៉ូវគ្នាវិញក្រោយឈ្លោះគ្នាមិនស្តីរកគ្នាអស់រយៈពេល ៥ឆ្នាំមកហើយ។ តាមរយៈវីដេអូមួយដែលបានផុសក្នុងគណនីតិកតុកឈ្មោះ nok981 បានបង្ហាញឱ្យឃើញថាស្ត្រី២នាក់ជាម្តាយកូនបានទៅពញាក់អារម្មណ៍កូន និងប្អូនរបស់ពួកគេដល់សាលាដោយភ្ជាប់មកជាមួយកាដូប្រាក់មួយចំនួនច្នៃទម្រង់ជាផ្ទាំងស្លាបដ៏ធំ និងបន្ទះសន្លឹកឆ្នោត ធ្វើឱ្យបរិយាកាសប្រែប្រួលពោរពេញដោយអារម្មណ៍រំភើបជាខ្លាំង។
ជម្លោះបងប្អូនដែលមិនស្តីរកគ្នារយៈពេល ៥ឆ្នាំត្រូវបានបញ្ចប់ ដោយស្ត្រីជាម្តាយបានបញ្ជាក់ដល់កូនរបស់គាត់ទាំង២ថា មិនត្រូវឈ្លោះគ្នាទៀតឡើយ។ គួរបញ្ជាក់ថា វីដេអូមួយនេះបានធ្វើឱ្យអ្នកនិយមលេងបណ្តាញសង្គមរំភើបចិត្តជំនួសដែលពួកគេជាប្អូនបង្កើតនឹងគ្នាបានត្រូវរ៉ូវគ្នាដូចដើមបែបនេះ៕



ទស្សនាវីដេអូខាងក្រោម៖
@nok981 #ขอให้หนู 2 คน รักกันมีกันอยู่แต่นี้ 3 คนแม่ลูก #คุนแม่เลี้ยงเดียว