×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

EPL Preview៖Arsenalត្រៀមស្ដារមុខមាត់ពេលជួបAston, ផ្សាយបន្តផ្ទាល់នៅMyTVយប់នេះ

Arsenal សង្ឃឹមថានឹងដណ្ដើមបាន៣ពិន្ទុ ដើម្បីត្រឡប់ទៅកាន់តំណែងចាស់របស់ខ្លួន ក្នុងតារាងនៃក្របខណ្ឌ Premier League រដូវកាល២០២២-២៣ នៅពេលដែលពួកគេទៅជួបអតីតអ្នកចាត់ការរបស់ពួកគេពោលគឺលោក Unai Emeryដែលដឹកនាំ Aston Villa ដែលការប្រកួតនៅកីឡដ្ឋាន Villa Parkនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV តែមួយគត់ ចាប់ពីម៉ោង៧:៣០នាទីយប់នេះតទៅ។

Arsenal បានត្រឡប់ពីការបរាជ័យក្រោមថ្វីជើងរបស់ Man City ដែលបានឈរនៅចំណាត់ថ្នាក់លេខ១ ដោយសារមានផលសងគ្រាប់បាល់ច្រើនជាង។ កូនក្រុមរបស់លោក Mikel Arteta នឹងត្រូវប្រឈមមុខជាមួយក្រុម Aston Villa ដែលបានរងបរាជ័យក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ រួមទាំងការចាញ់ Leicester និង Man City ។

Aston Villa មិនមានកីឡាករ Diego Carlos និងអ្នកចាំទី Jed Steer ហើយកាយសម្បទារបស់កីឡាករ Bertrand Traore ដែលត្រឡប់ពីការខ្ចីជើង ខណៈ Tyrone Mings បានអវត្តមានក្នុងការប្រកួតដែលពួកគេបានចាញ់ Man City កាលពីសប្តាហ៍មុន។

Mikel Arteta ត្រូវបន្តគ្មានកីឡាករ Thomas Parteyដោយសាររបួស។ កីឡាករ Jorginho អាចនឹងចូលជំនួសតំណែងខ្សែបម្រើកណ្តាលរួបនេះម្ដងទៀត។ Gabriel Jesus, Mohamed Elneny និង Emile Smith Rowe សុទ្ធតែមិនអាចចូលលេងបាន។

ប្រវត្តិជួបគ្នា៥ប្រកួតចុងក្រោយ គឺ Aston Villa ឈ្នះ២ដង និងចាញ់ ៣ដង។ ប្រកួតចុងក្រោយ Arsenal ឈ្នះដោយលទ្ធផល ២-១។

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Aston Villa ដែលអាចប្រើប្រាស់ទម្រង់ ៤-៤-២ ៖

Martinez; Young, Chambers, Konsa, Digne; Ramsey, Kamara, Luiz, Buendia; Watkins, Bailey

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Arsenal ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖

Ramsdale; White, Saliba, Gabriel, Zinchenko; Odegaard, Jorginho, Xhaka; Saka, Nketiah, Martinelli

CBS Sport ទស្សន៍ទាយថាលទ្ធផលសម្រាប់ការប្រកួតរវាងក្រុមទាំងពីរគឺ៖ Aston Villa ០-២ Arsenal ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង