×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

EPL Preview៖ការប្រកួតរវាង Man Utdទល់នឹងLeicester ផ្សាយបន្តផ្ទាល់នៅ CTN យប់ស្អែក

Man United នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Leicester City នៅកីឡដ្ឋាន Old Trafford ក្នុងការប្រកួតក្របខណ្ឌ Premier League ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់ នៅយប់ថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈ ចាប់ពីម៉ោង៩:០០នាទីយប់តទៅ។

Man United បានស្ថិតនៅចំណាត់ថ្នាក់លេខ៣ United ដោយឈរនៅក្រោម Man City និង Arsenal ចំនួន ៥ពិន្ទុ។ ការជួបគ្នារវាង Leicester City និង Man United នឹងក្លាយជាការប្រកួតដ៏លំបាកមួយ។
Leicester City ចាប់ផ្ដើមធ្វើបានល្អក្នុងប៉ុន្មានប្រកួតចុងក្រោយនេះ ដោយទទួលជ័យជម្នះពីរប្រកួតជាប់ៗគ្នា។ ហើយបច្ចុប្បន្នពួកគេកំពុងស្ថិតក្នុងចំណាត់ថ្នាក់ទី១៣។

ក្រុមបិសាចក្រហម នឹងមិនមានកីឡាករ Van de Beek, Christian Eriksen, Scott McTominay, Antony និង Anthony Martial ដោយសារបញ្ហារបួស។ ចំណែក Casemiro បន្តជាប់ពិន័យមួយប្រកួតទៀត បន្ទាប់ពីទទួលកាតក្រហម។

សម្រាប់ក្រុមភ្ញៀវវិញ Jonny Evans ស្ថិតក្នុងមន្ទិលសង្ស័យដោយសារបញ្ហារបួស ដូច្នេះគេទំនងជាងអវត្តមានសម្រាប់ការប្រកួតចុងសប្ដាហ៍នេះ។

ប្រវត្តិជួបគ្នា៥លើកចុងក្រោយ គឺ Man Utd ឈ្នះតែម្ដងគត់ កាលពីជួបគ្នាលើកចុងក្រោយ នៅរដូវកាលមុន។ ក្រៅពីនេះ ក្រុមបិសាចក្រហមបានចាញ់ ៣ដង និងស្មើ១ដង។

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Man Utd ដែលអាចប្រើប្រាស់ទម្រង់ ៤-២-៣-១ ៖

De Gea; Dalot, Varane, Shaw, Malacia; Sabitzer, Fred; Sancho, Fernandes, Rashford; Weghorst

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Leicester City ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖

Ward; Castagne, Souttar, Faes, Kristiansen; Tielemans, Dewsbury-Hall, Maddison; Tete, Iheanacho, Barnes

CBS Sport ទស្សន៍ទាយថាលទ្ធផលសម្រាប់ការប្រកួតរវាងក្រុមទាំងពីរគឺ៖ Man Utd ២-០ Leicester ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង