×

សូមប្រយ័ត្ន! សមត្ថកិច្ចខេត្តរតនគិរី បង្ក្រាបទីតាំងផលិតទឹកឃ្មុំក្លែងក្លាយ ចាប់ខ្លួនមនុស្ស១៥នាក់ និងរកឃេីញទឹកឃ្មុំផលិតរួច ២០០លីត្រ

រតនគិរី៖ លោកឧត្តមសេនីយ៍ត្រី នូវ ដារ៉ា ស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច បានដឹកនាំកម្លាំងក្រោមឱវាទ សហការជាមួយកម្លាំងអន្តរាគមន៍ពិសេស ចុះបង្ក្រាបការផលិតទឹកឃ្មុំក្លែងក្លាយ នៅចំណុចផ្ទះសំណាក់មិត្តភាពសំណាងល្អ ស្ថិតក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគីរី កាលពីដេីមសប្តាហ៍នេះ។

យោងតាមរបាយការណ៍ បានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបករណីនេះដឹកនាំផ្ទាល់ដោយ លោក ងិន ពេជ្រ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី លោកឧត្តមសេនីយ៍ត្រី នូវ ដារ៉ា ក្រោមកិច្ចចង្អុលដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី អ៊ុង សុភាព ស្នងការនគរបាលខេត្ត កម្លាំងជំនាញបង្ក្រាបករណីនេះដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ១៥នាក់ និងដករហូតវត្ថុតាងមួយចំនួន ដូចជា ម៉ូតូចំនួន ១៥គ្រឿង, ទឹកឃ្មុំផលិតរួចប្រមាណ ២០០លីត្រ, វត្ថុធាតុដើមសម្រាប់ការផលិតមួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង បានឃាត់ខ្លួន និងរក្សាទុកនៅការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីចាត់ការទៅតាមនីតិវិធី៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តរតនគិរី

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង