×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

សហព័ន្ធប្រដាល់ឡាវ នឹងបញ្ជូនអត្តពលិក៦រូបមកប្រកួតលើវិញ្ញាសាគុនខ្មែរនៅស៊ីហ្គេម២០២៣

ថ្មីៗនេះ សហព័ន្ធប្រដាល់ឡាវ បានបញ្ជាក់ថា ខ្លួននឹងបញ្ជូនអត្តពលិកប្រដាល់មកចូលរួមប្រកួតលើវិញ្ញាសាគុនខ្មែរ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅប្រទេសកម្ពុជា ក្នុងស្មារតីបង្រួបបង្រួមរវាង ឡាវ កម្ពុជា និងប្រទេសជិតខាងរបស់ខ្លួន។

ទូរទស្សន៍ជាតិឡាវរាយការណ៍ថា អត្តពលិកចំនួន៦រូប ក្នុងនោះមានប្រុស ៤រូប និងស្រី ២រូប នឹងតំណាងឱ្យប្រទេសឡាវ ក្នុងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣នៅកម្ពុជានាពេលខាងមុខ ជាមួយនឹងក្តីសង្ឃឹមក្នុងការដណ្តើមបានមេដាយមួយចំនួនផងដែរ។

គួររំឭកថា លោក Saysamone Sayasone ប្រធានសហព័ន្ធប្រដាល់ឡាវ បានបញ្ជាក់ថា ការសម្រេចបញ្ជូនអត្តពលិកឡាវ ទៅចូលរួមប្រកួតក្បាច់គុននេះ៖ “គឺដើម្បីលើកកម្ពស់កីឡាប្រពៃណីក្នុងតំបន់ ហើយប្រទេសជាម្ចាស់ផ្ទះ រៀបចំការប្រកួតនានា ដើម្បីឱ្យមានការចូលរួមពីប្រទេសជិតខាង។”

ជុំវិញបញ្ហារបស់សមាគមមួយថៃអន្តរជាតិ ហៅកាត់ (IFMA) បានគំរាមធ្វើពហិកាមិនចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ ត្រូវបានលោក Saysamoane បានកត់សម្គាល់ថា IFMA មិនអាចហាមឃាត់ប្រទេសផ្សេងទៀតមិនឱ្យចូលរួមក្នុងស៊ីហ្គេមបានទេ ដោយសារប្រទេសថៃ មិនមែនជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះឡើយ។

ប្រទេសចំនួន ៦ បានបញ្ជាក់ពីការចូលរួមរបស់ពួកគេ រួមមាន កម្ពុជា ឡាវ ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន និងវៀតណាម ហើយម៉ាឡេស៊ី នឹងបញ្ជូនបញ្ជីឈ្មោះអត្តពលិករបស់ខ្លួននៅតាមក្រោយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង