×

មិនធម្មតា គង់ ចាន់ស្រីមុំ ចំណាយថវិកាផ្ទាល់ខ្លួនមិនចេះតិចនាំគ្នីគ្នាជាង ១០នាក់ទៅកម្សាន្តនៅប្រទេសថៃ

កម្សាន្ត៖ យោងតាមហ្វេសបុកផេករបស់តារាភេទទី៣ ផេនខេក បានផុសអរគុណដល់ គង់ ចាន់ស្រីមុំ និងស្វាមី កាលពីពេលថ្មីៗនេះបន្ទាប់ពីតារាស្រីរាងតូចច្រឡឹងមួយនេះបានចំណាយថវិកាផ្ទាល់ខ្លួនច្រើនសន្ធឹកដើម្បីនាំគ្នីគ្នាមួយក្រុមរបស់ ផេនខេក ចំនួន១៤នាក់ធ្វើដំណើរទៅប្រទេសថៃដើម្បីធ្វើដំណើរកម្សាន្តជុំគ្នា។

ក្នុងនោះ ផេនខេក បានសរសេររៀបរាប់ថា “អរគុណម៉ែហើយឪសម្រាប់ Trip មួយនេះសុខចិត្តចំណាយលុយផ្ទាល់ខ្លួននាំកូនៗ ១៤នាក់ទៅដើរលេងនៅប្រទេសថៃ អរគុណសម្រាប់ការផ្តល់ក្តីស្រឡាញ់មកខ្ញុំ ហើយកូនៗទាំងអស់គ្នាស្មើរៗគ្នា ចង់ប្រាប់ថាស្រឡាញ់អ្នកទាំង២ខ្លាំង Trip មួយនេះសប្បាយក៏សប្បាយ បានហូបឆ្ងាញ់ទៀត ជូនពរម៉ែហើយឪសុខភាពល្អ ហើយមានមាត់ទិព្វ រកស៊ីកាក់កបបានមាន Trip ចឹងច្រើនៗទៀត”។

គួរបញ្ជាក់ដែរថា នៅពេលដែល ផេនខេក ជួបបញ្ហាកន្លងមកតែងមានការជួយជ្រោមជ្រែងផ្តល់កម្លាំងចិត្តដែលក្នុងនោះក៏មានចំណែក គង់ ចាន់ស្រីមុំ ម្នាក់ផងដែរបានខំជួយយិតយោងនាពេលកន្លងមក។ ដោយសារធ្លាប់ឆ្លងកាត់ពេលវេលាជាច្រើនជាមួយគ្នាបែបនេះហើយទើបធ្វើឱ្យមិត្តភាពរបស់ពួកគេកាន់តែល្អឡើងពីមួយថ្ងៃទៅមួយថ្ងៃបែបនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង