×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Paris Saint Germain នឹងលក់ខ្សែប្រយុទ្ធ Neymar នាពេលខាងមុខនេះ

មានការរាយការណ៍ថា ក្លិប Paris Saint Germain នឹងលក់ខ្សែប្រយុទ្ធ Neymar ក្នុងតម្លៃប្រមាណ ៦០ លានអឺរ៉ូប៉ុណ្ណោះ។

ជាការពិត ក្លិបនៅលីគកំពូលបារាំង ហាក់អស់ភាពអត់ធ្មត់ជាមួយនឹងកីឡាករប្រេស៊ីល ដោយពួកគេ កំពុងរកមើលឱកាស ក្នុងការលក់រូបគេពេលទីផ្សារដោះដូរកីឡាករបើកឡើងវិញ។

ការលក់ Neymar ចេញ ក៏ដើម្បីអាចសម្រេចគោលដៅធំ គឺការផ្តល់ជូនកិច្ចសន្យាថ្មីបន្ថែម ដល់ Lionel Messi ជំនួសវិញ។

បើតាមការចុះផ្សាយពី Le Parisien អោយដឹងថា ប្រធានក្លិប Paris Saint Germain លោក Al-Khelaifi ត្រូវបានប្រទះឃើញនៅក្នុងទីក្រុងឡុងដ៏ ដើម្បីចរចាជាមួយក្លិប Chelsea ជុំវិញការផ្ទេរ Neymar ថែមទៀតផង។

សូមបញ្ជាក់ថា Neymar បានមកចូលរួម Paris Saint Germain ក្រោយចាកចេញពី Barcelona ក្នុងឆ្នាំ២០១៧ ហើយមកទល់ពេលនេះគេបានបង្ហាញខ្លួនឱ្យក្លិបបារាំងចំនួន ១៧៣ដង ស៊ុតបញ្ចូលទីបាន ១១៨គ្រាប់ និងបានរួមចំណែកឈ្នះពានរង្វាន់នានាដូចជា Ligue 1 ៤ដង Coupe de France ៣ដង និង Coupe de la Ligue ២ដងផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង