×

អបអរសាទរ! ពេជ្រ វត្តីសារ៉ាវឌ្ឍី ទទួលបានសញ្ញាគ្រីសពណ៌ខៀវលើផេកផ្លូវការរបស់នាងហើយ

ភ្នំពេញ៖ បន្ទាប់ពីផ្ទុះប្រជាប្រិយភាពក្រោយដណ្តើមបានចំណាត់ថ្នាក់ជាបវរកញ្ញាលំដាប់រងទី៥ នៃការប្រកួត Miss Grand International 2022 មកពេលនេះបវរកញ្ញាឯក ពេជ្រ វត្តីសារ៉ាវឌ្ឍី កំពុងទទួលបានទីផ្សារក្នុងសិល្បៈខ្លាំងគួរឱ្យកត់សម្គាល់។

ពេលនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ហៅ Pichy មានអ្នកគាំទ្រទាំងក្នុងស្រុក និងក្រៅស្រុកច្រើនកុះករតែម្តង។ ដោយប្រជាប្រិយភាពកាន់តែលេចធ្លោពីមួយថ្ងៃទៅមួយថ្ងៃបែបនេះហើយទើបបវរកញ្ញារូបនេះបានចាត់ចែងផេកហ្វេសបុករបស់នាងឱ្យក្លាយជាផេកផ្លូវការមួយដើម្បីចៀសវាងបញ្ហាដោយផេកមិនផ្លូវការជាច្រើនដែលអាចនាំឱ្យមានបញ្ហាទៅថ្ងៃខាងមុខ។

ទីបំផុត បវរកញ្ញារូបនេះទទួលបានសញ្ញាគ្រីសពណ៌ខៀវជាផ្លូវការហើយដែលគិតមកទល់ពេលនេះទទួលបានចំនួនអ្នក Like ១៥៦k និង Followers ចំនួន ២៩៦k ផងដែរ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង