×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

គ្រូ Liverpool ថា Darwin Nunez ទំនងអវត្តមានការប្រកួតទល់នឹង Real Madrid

គ្រូបង្វឹក Liverpool លោក Jurgen Klopp បានបង្ហើបឱ្យដឹងថា ខ្សែប្រយុទ្ធ Darwin Nunez មានបញ្ហាត្រង់ស្មា ដែលធ្វើឱ្យគេអាចអវត្តមានទល់នឹង Real Madrid នៅក្នុងការប្រកួតពានរង្វាន់ UEFA Champions League វគ្គ១៦ក្រុមចុងក្រោយ។

ជាការពិត Liverpool នឹងត្រូវបើកទ្វារកីឡដ្ឋាន Anfield ស្វាគមន៍ Real Madrid នៅយប់ថ្ងៃអង្គារខាងមុខនេះ ហើយស្របពេលដែលកីឡាកររងរបួសដូចជា Virgil van Dijk និង Diogo Jota បានវិលត្រឡប់មករួមក្រុមវិញហើយ។

ប៉ុន្តែ សម្រាប់ Darwin Nunez បែរជាមានរបួសដោយត្រូវបានប្ដូរចេញក្នុងការប្រកួត Premier League ទល់នឹង Newcastle កាលពីចុងសប្តាហ៍កន្លងទៅ។

លោក Klopp បាននិយាយពីស្ថានភាពរបស់ Darwin Nunez ថា៖ “ដំណឹងអាក្រក់គឺ Darwin មានបញ្ហាជាមួយស្មារបស់គេដូច្នេះហើយទើបខ្ញុំប្ដូរគេចេញ។ ខ្ញុំមិនដឹងទេថាគេបានលេងទល់នឹង Madrid ឬអត់។ ពួកយើងត្រូវការការពិនិត្យជាក់លាក់។”

យ៉ាងណាមិញ លោក Klopp បានរំពឹងដែរថា នឹងទទួលបានស្ថានភាពបន្ថែមរបស់ Nunez នៅប៉ុន្មានថ្ងៃខាងមុខនេះ ដោយរូបគេត្រូវប្រឈមមុខនឹងការពិនិត្យរបួសក្នុងរយៈពេល៧២ម៉ោង។ ប្រសិនបើ Darwin Nunez មិនអាចលេងបាន លោក Klopp មានជម្រើសក្នុងការដាក់ Diogo Jota ជំនួសវិញ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង