×

ជិតចូលវ័យ ១៣ឆ្នាំ ប្អូនស្រី ពេជ្រ សូលិកា កាន់តែស្រស់ស្អាតខ្លាំងឡើង

ភ្នំពេញ៖ ម៉ីជីង ដែលមហាជនភាគច្រើនបានស្គាល់ហើយថា ក្មេងស្រីរូបនេះជាប្អូនស្រីពៅរបស់តារាចម្រៀង ពេជ្រ សូលិកា ដែលមុខមាត់ពិតជាស្រដៀងគ្នាស្ទើរតែមើលច្រឡំមួយសារៗទៅហើយ។ ក្រៅពីមានមុខមាត់ស្រដៀងគ្នាខ្លាំងហើយនោះ សូម្បីទេពកោសល្យសិល្បៈវិញក៏មិនចាញ់គ្នាឡើយដោយជារឿយៗ ម៉ីជីង តែងផុសវីដេអូច្រៀង និងរាំនៅលើបណ្តាញសង្គមរហូតទទួលបានការគាំទ្រជាខ្លាំង។

នៅខ្វះតែ ២ខែទៀតប៉ុណ្ណោះ ម៉ីជីង នឹងចូលវ័យ ១៣ឆ្នាំហើយ រីឯសម្រស់វិញក៏មិនចាញ់បងស្រីឡើយដោយពីមួយថ្ងៃទៅមួយថ្ងៃក្មេងស្រីរូបនេះកាន់តែស្រស់ស្អាតឡើង និងកាន់តែមានអ្នកគាំទ្រច្រើនជាលំដាប់ផងដែរ។ ចង់ដឹងថា ម៉ីជីង កាន់តែស្រស់ស្អាតដល់កម្រិតណាតោះទៅទស្សនារូបភាពទាំងអស់គ្នា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង