×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ប្រទេសចំនួន៧ បញ្ជាក់ពីការចូលរួមប្រកួតលើវិញ្ញាសាគុនខ្មែរនៅកីឡាស៊ីហ្គេម២០២៣ជាផ្លូវការ

កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ សហព័ន្ធកីឡាគុនខ្មែរអន្តរជាតិ បានប្រកាសជាផ្លូវការចំពោះប្រទេសដែលបានបញ្ជាក់ពីការចូលរួមនៅក្នុងការប្រកួតលើប្រភេទកីឡាគុនខ្មែរ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

សហព័ន្ធគុនខ្មែរអន្តរជាតិ បានគូសបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ នឹងមានប្រទេសកម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន និងវៀតណាម ចូលរួមប្រកួតលើវិញ្ញាសាទាំង១៩ដែលបានកំណត់ ក្នុងនោះមានវិញ្ញាសាផ្នែកបុរស ១២វិញ្ញាសា និងវិញ្ញាសាផ្នែកនារីចំនួន ៧វិញ្ញាសា។

ការប្រកួតនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានអូឡាំពិក រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា ទោះបីជាមានការព្រមានពីសមាគមមួយថៃអន្តរជាតិចំពោះការហាមឃាត់មិនឱ្យចូលរួមប្រកួតក្នុងកម្មវិធីប្រកួតរបស់ខ្លួនប្រសិនបើចូលរួមប្រកួតលើវិញ្ញាគុនខ្មែរនៅស៊ីហ្គេមក៏ដោយ ក៏ប្រទេសទាំង៦ នៅតែបង្ហាញការគាំទ្រចំពោះការដាក់វិញ្ញាសាគុនខ្មែរ នៅក្នុងការប្រកួតនេះ។

ថ្មីៗនេះ ប្រធានសហព័ន្ធកីឡាប្រដាល់ឡាវ លោក Saysamone Sayasone បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះកម្ពុជា ក្នុងការរៀបចំការប្រកួតកីឡាគុនខ្មែរ នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ ដោយបញ្ជាក់ថា គុនខ្មែរជាម្ចាស់ដើមពិតប្រាកដ ខណៈមួយថៃគឺគ្រាន់តែជាក្បាច់គុនចម្លងតែប៉ុណ្ណោះ។

មិនខុសពីជំហររបស់កម្ពុជានោះទេ ឡាវបានព្រមានថា បើថៃហាមឃាត់កីឡាករឡាវមិនឱ្យចូលរួមប្រកួតនៅក្នុងកម្មវិធីប្រដាល់នៅក្នុងប្រទេសថៃ ដោយសារមូលហេតុនេះ នោះឡាវមិនឱ្យកីឡាករថៃមកប្រកួតនៅក្នុងប្រទេសឡាវដូចគ្នា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង