×

អក្សរខ្មែរប៉ុន្មានពាក្យនេះដែលអ្នកនិយមលេងបណ្តាញសង្គមសរសេរខុសតគ្នាកាន់តែច្រើន

ភ្នំពេញ៖ បន្ទាប់ពីធ្លាប់មានប្រតិកម្មខ្លាំងក្នុងការសរសេរអង់គ្លេសសំនៀងខ្មែរពេញបណ្តាញសង្គមហ្វេសប៊ុកកន្លងមក ការទម្លាប់មកសរសេរភាសាខ្មែរឱ្យចំអក្សរខ្មែរបានចាប់ផ្តើមផ្លាស់ប្តូរបន្តិចម្តងៗរហូតមកទល់ពេលនេះចំនួនអ្នកសរសេរអង់គ្លេសសំនៀងខ្មែរនៅមានតិចតួចបំផុត។

ទោះជាយ៉ាងណា យើងសង្កេតឃើញថាពាក្យដែលបងប្អូនខ្មែរភាគច្រើនឧស្សាហ៍សរសេរខុសច្រើនបំផុតក្នុងចំណោមពាក្យជាច្រើនទៀតនោះគឺពាក្យ “សួស្តី” ដោយឃើញនិយមសរសេរខុសទៅជា“សួរស្តី” រីឯពាក្យ “ដែល” និង “ដែរ” នៅមានការយល់ច្រឡំពីអត្ថន័យនៅឡើយ។

យោងតាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួនណាត បានពន្យល់ឱ្យឃើញថាពាក្យ
– “ដែល” គឺជាពាក្យដែលប្រាប់ពីដំណើរនៃអំពើ សម្រាប់និយាយភ្ជាប់នាំមុខនាមសព្ទ។ ឧទាហរណ៍ដូចជា៖ ការដែលខ្ញុំធ្វើ, ពាក្យដែលគេនិយាយ, ដំណឹងដែលខ្ញុំឮ ។ល។
– “ដែរ” អាចប្រើប្រាស់បានក្នុងន័យដូចគ្នា, បានដូចគ្នា, ផង
ឧទាហរណ៍ដូចជា៖ ខ្ញុំទៅដែរ, ដូច្នេះក៏បានដែរ, ល្អគ្រាន់បើដែរ, ដូចខ្ញុំដែរ ។ល។

ចង់ដឹងកាន់តែច្បាស់ តោះទៅទស្សនាការពន្យល់ក្បោះក្បាយដោយលោក ដួង សុខគា ក្នុងកម្មវិធី “កំណែពាក្យខ្មែរ” ពី CTN ទាំងអស់គ្នា៕

ទស្សនាវីដេអូ៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង