×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

អតីតអ្នកចាត់ការ Chelsea ត្រូវបានទាក់ទងឱ្យទៅដឹកនាំ PSG សាជាថ្មី

Paris Saint-Germain (PSG) មានបំណងក្នុងការតែងតាំងលោក Thomas Tuchel ជាអ្នកចាត់ការទូទៅថ្មីរបស់ពួកគេ បន្ទាប់ពីពួកគេបានបណ្តេញគាត់ចេញពីតំណែងនេះ កាលពីឆ្នាំ២០២០ មុនពេលគាត់ទទួលការងារនៅក្លិប Chelsea ។

ក្រុមយក្សរបស់បារាំង មានការខកចិត្តចំពោះអ្នកចាត់ការ Christophe Galtier។ កាលពីថ្ងៃអាទិត្យ PSG បានតាមពីក្រោយក្រុម Lille ពេលសល់ ១៥ នាទីចុងក្រោយ មុនពេលទទួលបានជ័យជម្នះដោយសារគ្រាប់បាល់ចុងក្រោយរបស់ Lionel Messi ។

ជ័យជម្នះយ៉ាងប្រផុតប្រផើយនេះ បានកើតឡើងបន្ទាប់ពីការបរាជ័យ ១-០ ក្នុងការប្រកួតបើកឆាក Champions League របស់គាត់ជាមួយ Bayern Munich ហើយបានធ្លាក់ចេញពីពានរង្វាន់ Coup De France ដោយ Marseille ដែលជាក្លិបនៅលីគនៃក្របខណ្ឌ Ligue 1 ជាមួយគ្នា។

នាយកផ្នែកកីឡាបច្ចុប្បន្នរបស់ PSG ពោលគឺលោក Luis Campos មិនមានទំនាស់ជាមួយ Tuchel ដូចអតីតនាយកផ្នែកកីឡា Leonardo ឡើយ។ ចាប់ពីបាត់បង់ការងារនៅ Chelsea កាលពីខែកញ្ញា ឆ្នាំ២០២២ លោក Tuchel មិនទានចុះហត្ថលេខាជាមួយក្លិបណាមួយនោះទេ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង