×

តារាក្នុងដួងចិត្តអ្នកណាខ្លះ? ដួង ម៉ានិច្ច ព្រលយពាក្យថាជិតមានដំណឹងល្អសង្ស័យជិតដល់ថ្ងៃចូលរោងការហើយ

ភ្នំពេញ៖ ទំនាក់ទំនងរវាង ដួង ម៉ានិច្ច និង Lyderz Zy កាន់តែផ្អែមល្ហែមខ្លាំងឡើងដោយក្រៅពីស្នេហាកាន់តែរីកស្រស់បំព្រងដូចត្រូវផ្កាត្រូវទឹកសន្សើមហើយនោះ ងាកទៅមើលពីជំនួញវិញក៏អ្នកទាំង២កំពុងចាប់ដៃគ្នាពង្រឹង និងពង្រីកជំនួញឱ្យហក់ចូលក្នុងទីផ្សារកាន់តែទូលាយជាងនេះផងដែរ។

គូស្នេហ៍ដែលអាចហៅបានពេលនេះថាជាគូស្នេហ៍ដ៏ផ្អែមល្ហែមដូចរលកញីឈ្មោលនេះតែងបង្ហាញទំនាក់ទំនងយ៉ាងស្អិតល្មួតនៅលើបណ្តាញសង្គម និងបន្ថែមពីនេះទៀតសោត ដួង ម៉ានិច្ច ថែមទាំងបង្ហើបឱ្យដឹងតាមរយៈការចែករំលែករូបក្នុងឈុតកូនក្រមុំ និងបញ្ជាក់ថា “ជិតដល់ថ្ងៃហើយ បន្តិចទៀត ម៉ាក់និច្ច នឹងមានរឿងល្អប្រាប់ឆាប់ៗនេះ”។

ក្នុងការផុសនេះអ្នកគាំទ្រជាច្រើនបាននាំគ្នាចូលរួមអបអរសាទរដល់អ្នកទាំង២ដែលអាចរកឃើញដៃគូជីវិតដែលខ្លួនពេញចិត្តផងដែរ ទោះជាយ៉ាងណាដំណឹងល្អដែល ដួង ម៉ានិច្ច បានបង្ហើបនោះមិនទាន់ដឹងនៅឡើយថាជាពិធីមង្គលរបស់នាង ឬ យ៉ាងណានោះឡើយ។ តោះ ចង់ដឹងថាគូស្នេហ៍មួយនេះផ្អែមល្ហែមដល់កម្រិតណា ទៅទស្សនារូបភាពទាំងអស់គ្នា៕

      

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង