×

ល្អហួស ត្រូវបានមហាជនសរសើរមិនដាច់ពីមាត់ថាពិតជាល្អឥតខ្ចោះសក្តិសមនឹងឈ្មោះខ្លាំង

ភ្នំពេញ៖ ទាំងរូបសម្រស់ ទាំងសមត្ថភាព ល្អហួស ដែលគ្រប់គ្នាបានដឹងថាជាកូនស្រីរបស់អ្នកនាង ដេនី ខ្វាន់ កំពុងធ្វើឱ្យមហាជនជាច្រើនលាន់មាត់សរសើរពេញៗមាត់ថារូបសម្បត្តិ អត្តចរិត និងសមត្ថភាពរបស់នាងពិតជាសក្តិសមគ្មានខុសទៅនឹងឈ្មោះថា “ល្អហួស” ឡើយដែលពេលនេះក្មេងស្រីរូបនេះកំពុងទទួលបានប្រជាប្រិយភាពជាខ្លាំង។

មិនថាក្នុងទម្រង់សម័យ ឬ បុរាណឡើយ ល្អហួស ជាក្មេងស្រីម្នាក់ដែរពោរពេញដោយទេពកោសល្យខ្ពស់មិនថាការសម្តែង ច្រៀង រាំ ឬ ដើរម៉ូតឡើយគឺក្មេងស្រីរូបនេះធ្វើបានយ៉ាងល្អ ជាពិសេសទម្រង់មុខដែលបញ្ចេញស្នាមញញឹមដ៏ទាក់ទាញបានឆក់យកបេះដូងអ្នកនិយមលេងបណ្តាញសង្គមមិនតិចឡើយ។

គួរបញ្ជាក់ដែរថា ល្អហួស ក៏មានអ្នកគាំទ្រនៅប្រទេសថៃផងដែរដោយសារមនុស្សភាគច្រើនមើលឃើញថា នាងមានមុខមាត់ស្រដៀងទៅនឹងតារាសម្តែងស្រី យ៉ាយ៉ា ជាហេតុធ្វើឱ្យនាងទទួលបានប្រជាប្រិយភាពលើចំណុចមួយនេះក្រៅពីសមត្ថភាពរបស់នាងផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង