×

តួកគី ជួបគ្រោះរញ្ជួយដីសាជាថ្មីដោយបានសម្លា ប់មនុស្សអស់ ៦នាក់ និងរងរបួស ២៩៤នាក់

តួកគី៖ ប្រទេសតួកគីត្រូវរងគ្រោះដោយគ្រោះរញ្ជួយដីសាជាថ្មីកាលពីយប់ថ្ងៃទី២០ ខែកុម្ភៈ ដែលបានសារព័ត៌មាន Reuters បានឱ្យដឹងនៅថ្ងៃទី២១ ខែកុម្ភៈ នេះថា មនុស្សចំនួន ៦នាក់បានស្លា ប់ និង២៩៤នាក់បានរងរបួសបន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៦.៤ វ៉ិចទ័រ។

គួររំឭកថា កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ រយៈពេល ២សប្តាហ៍មុន គ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរមួយនៅប្រទេសតួកគី និងស៊ីរី បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤៧០០០នាក់ និងបានបំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាជនអស់រាប់រយរាប់ពាន់ខ្នងផងដែរ៕

People react after an earthquake in Antakya in Hatay province, Turkey, February 20, 2023. REUTERS/Clodagh Kilcoyne

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង