×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Leeds United ត្រៀមប្រកាសពីការតែងតាំងអ្នកចាត់ការថ្មី

លោក Javi Gracia នឹងត្រូវតែងតាំងជាអ្នកចាត់ការទូទៅថ្មីរបស់ Leeds United ដើម្បីបញ្ចប់ការស្វែងរកអ្នកស្នងតំណែងពីលោក Jesse Marsch ដែលត្រូវបានបញ្ចប់តួនាទី។

Marsch ត្រូវបានបណ្តេញកាលពីថ្ងៃទី៦ ខែកុម្ភៈ ប៉ុន្តែក្រុម Leeds បានប្រឈមមុខនឹងការលំបាកជាច្រើនក្នុងការស្វែងរកអ្នកជំនួសគាត់។

លោក Graciaជនជាតិអេស្ប៉ាញ វ័យ៥២ឆ្នាំ ធ្លាប់បាននាំ Watford ទៅកាន់វគ្គផ្តាច់ព្រ័ត្រ FA Cup កាលពីឆ្នាំ២០១៩ មុនពេលទៅដឹកនាំក្រុម Valencia នៅប្រទេសអេស្ប៉ាញ និង Al Sadd ក្នុងប្រទេសកាតា។

បច្ចុប្បន្ន Leeds ឈរនៅលេខរៀងទី១៩ ក្នុងតារាងនៃក្របខណ្ឌ Premier League ហើយត្រូវជួបក្រុមបាតតារាង Southampton នៅចុងសប្ដាហ៍នេះ។ គ្រូបង្វឹកក្រុមអាយុក្រោម ២១ ឆ្នាំលោក Michael Skubala ត្រូវបានទទួលបន្ទុកបណ្ដោះអាសន្ន។

គួររំឭកថា លោក Gracia ត្រូវបាន Watford បណ្តេញចេញពីតំណែង កាលពីខែកញ្ញា ឆ្នាំ២០១៩ បន្ទាប់ពីចាប់ផ្តើមរដូវកាលមិនល្អ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង