×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

PSG បញ្ជាក់ពីរបួសរបស់ Neymar អំឡុងជ័យជម្នះលើ Lille

ក្លិប PSG បាននិយាយថា ខ្សែប្រយុទ្ធ Neymar បានរងរបួសត្រង់សរសៃកជើង ក្នុងការប្រកួតដែលពួកគេបានយកឈ្នះ Lille ដោយលទ្ធផល ៤-៣ នៃក្របខណ្ឌ Ligue 1កាលពីថ្ងៃអាទិត្យ។

ខ្សែប្រយុទ្ធប្រេស៊ីល Neymar ដែលបានស៊ុតបញ្ចូលទីគ្រាប់ទីពីរឱ្យ PSG នៅនាទីទី១៧ ត្រូវបានសែងចេញពីទីលានទាំងទឹកភ្នែក នៅដើមតង់ទី២ បន្ទាប់ពីបានប៉ះទង្គិចជាមួយ Benjamin Andre របស់ Lille ។

PSG បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ “ការធ្វើតេស្តបន្ថែមនៅថ្ងៃនេះបានបញ្ជាក់ថា Neymar Jr បានរបួសកជើងរបស់គាត់ ដោយមានការខូចខាតសរសៃចងកជើង។ គាត់នឹងឆ្លងកាត់ការធ្វើតេស្តបន្ថែមទៀតនៅដើមសប្តាហ៍ក្រោយ”។ យ៉ាងណា ក្លិបមិនបានបញ្ជាក់ពីរយៈពេលនៃការអវត្តមានរបស់ Neymar នោះទេ។

PSG ត្រូវប្រកួតក្រៅដីជាមួយ Marseille នៅថ្ងៃអាទិត្យ មុនពេលទទួលភ្ញៀវ Nantes ។ បន្ទាប់មក ពួកគេធ្វើដំណើរទៅប៉ះ Bayern Munich សម្រាប់ជើងទីពីរនៃការប្រកួត Champions League វគ្គ ១៦ ក្រុមចុងក្រោយ បន្ទាបពីពួកគេបានចាញ់ ១-០ កាលពីជើងទីមួយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង