×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ព្រំ សំណាង៖ “បើផ្ដាច់បានផ្ដាច់ ដើម្បីកុំឱ្យគេមើលងាយគុនខ្មែរ” នៅពេលជួបកីឡាកររុស្ស៊ី

កីឡាករ ព្រំ សំណាង បានបង្ហើបថា គាត់នឹងព្យាយាមបញ្ចេញអស់ពីសមត្ថភាព នៅលើសង្វៀនថៃហ្វៃត៍ ដើម្បីស្វែងរកជ័យជម្នះជូនជាតិ ពិសេសមិនឱ្យគេមើលងាយគុនខ្មែរឡើយ។

ព្រំ សំណាង នឹងត្រូវប៉ះកីឡាកររុស្ស៊ី Firdavszhon Naiimov ក្នុងប្រភេទទម្ងន់ ៧៨ គីឡូក្រាម នៅសង្វៀនថៃហ្វៃត៍ នៅថ្ងៃអាទិត្យ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅខេត្ត Pathum Thani ប្រទេសថៃ។

ក្នុងបទសម្ភាសជាមួយ CBS Sports មុនចេញទៅប្រកួតនៅថៃហ្វៃត៍ជាលើកទី២ ព្រំ សំណាង បានបញ្ជាក់ថា៖ “បើសិនជាអាចផ្ដាច់បានខ្ញុំនឹងផ្ដាច់ កុំឱ្យគេមើលស្រាលគុនខ្មែរយើង”។ កីឡាករប្រដាល់មកពីខេត្តកំពង់ស្ពឺ បានបង្ហើបថា គាត់បានត្រៀមខ្លួនរួចរាល់ហើយដើម្បីជួបជាមួយដៃគូនៅសង្វៀនថៃហ្វៃត៍។

ចំពោះការចេញទៅប្រកួត កីឡាករវ័យ ៣៨ឆ្នាំបានបញ្ជាក់ថា គាត់នឹងចេញទៅប្រទេសថៃ នៅថ្ងៃទី២៤ ខែកុម្ភៈ។ គួររំឭកថា កាលពីបង្ហាញខ្លួនលើកដំបូងនៅថៃហ្វៃត៍ សំណាង បានផ្ដួលកីឡាករអង់គ្លេស Thomas Carpenter ឱ្យសន្លប់នៅទឹកទីមួយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង