×

ពូកែណាស់! អាយុទើប ៨ឆ្នាំសោះតែកូនស្រីរបស់តារាសម្តែង Aff Taksaorn បានជាប់ជាបុគ្គលិកហាត់ការបាត់ទៅហើយ

ថៃ៖ បើទោះជាត្រូវមើលថែកូនតែម្នាក់ឯងក៏ពិតមែនតែតារាសម្តែងស្រីល្បីឈ្មោះ Aff Taksaorn បានចិញ្ចឹមកូនយ៉ាងល្អដោយកូនស្រីរបស់នាងជាក្មេងស្រីដែលដើរគន្លងធម៌ម្នាក់ ព្រមទាំងចេះយល់ការខុសត្រូវធ្វើឱ្យមនុស្សជុំវិញខ្លួនចូលចិត្តជាខ្លាំង។

ក្រោយពីទំនេរពីការសិក្សា Peemai Taechanarong ជាកូនស្រីតែមួយរបស់ Aff ក៏បានចាប់ផ្តើមឈានជើងចូលសិល្បៈបន្តិចម្តងៗ និងទទួលបានបទពិសោធន៍ក្នុងការសម្តែងនាពេលកន្លងមកផងដែរ។ អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ជាងនេះទៀតនោះ កាលពីពេលថ្មីៗនេះកូនស្រីរបស់ Aff បានជាប់ការងារជាអ្នកហាត់ការម្នាក់នៅផលិតកម្ម Polyplusen ក្នុងវ័យទើបតែ ៨ឆ្នាំប៉ុណ្ណោះ។

សមិទ្ធផលមួយនេះជឿថា Aff ប្រាកដជាមានមោទកភាពលើកូនស្រីរបស់ខ្លួនខ្លាំងមិនស្ទើរឡើយ។ គួររំឮកថា Aff Taksaorn បានចែកផ្លូវគ្នាជាមួយសេដ្ឋី Songkarn កាលពីឆ្នាំ២០១៨ កន្លងទៅដោយបន្សល់បាននូវកូនស្រីម្នាក់គួរឱ្យស្រលាញ់កើតឆ្នាំ២០១៥៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង