×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

IOC ថា មិនអាចដកចេញ និងបែងចែកអត្តពលិកបានទេ

គណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC បាននិយាយថា កីឡាអូឡាំពិកមិនអាចបែងចែក និងដកចេញអត្តពលិកណាមួយបាននោះទេ ខណៈខ្លួនការពារគម្រោងក្នុងការអនុញ្ញាតអត្តពលិករុស្ស៊ី និងបេឡារុស ប្រកួតជម្រុះ សម្រាប់ព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤។

រយៈកាលចុងក្រោយនេះ IOC រងការប្រឆាំងជាច្រើនពីប្រទេសតំបន់អឺរ៉ុប បន្ទាប់ស្ថាប័ននេះ បានបង្ហាញគម្រោងផ្តល់ឱកាសអត្តពលិករុស្ស៊ី និងបេឡារុស វិលចូលអូឡាំពិកវិញ តាមរយៈការប្រកួតជម្រុះដណ្តើមកៅអីពីតំបន់អាស៊ី។ អត្តពលិករុស្ស៊ី និងបេឡារុស ត្រូវប្រកួតក្រោមរូបភាពទង់អូឡាំពិក និងទង់អត្តពលិក ដោយហាមមិនអោយប្រើទង់និងភ្លេងជាតិរបស់ខ្លួនឡើយ។

IOC បានចេញសេចក្តីថ្លែងការណ៍ថា៖ “កីឡាអូឡាំពិកមិនអាចទប់ស្កាត់សង្រ្គាម បញ្ហានយោបាយ រឿងរ៉ាវសង្គមលើពិភពលោកបានទេតែយើងអាចធ្វើជាគំរូ សម្រាប់ការគោរពគ្នាទៅវិញទៅមក និងការសាងសន្តិភាព ហើយអូឡាំពិកមិនអាចដកចេញ ឬបែងចែកអត្តពលិកបានទេ។”

រឿងរ៉ាវនៃជម្លោះបញ្ហារឿងអត្តពលិករុស្ស៊ី ប្រទេសអ៊ុយក្រែន និងប្រទេសលោកខាងលិចជាច្រើន បានទាមទារឱ្យបន្តហាមឃាត់អត្តពលិកមកពីប្រទេសទាំងពីរ មិនឱ្យប្រកួត Paris 2024 ប្រសិនបើក្នុងប្រទេសអ៊ុយក្រែននៅមានទ័ពរបស់រុស្ស៊ី។

ចាប់តាំងពីប្រទេសរុស្ស៊ី បានបើកការវាយលុកចូលអ៊ុយក្រែនដែលមានរយៈពេលជិត ១ឆ្នាំរួចមក អត្តពលិកមកពីរុស្ស៊ី និងបេឡារុស ត្រូវបានហាមឃាត់មិនឱ្យចូលរួមការប្រកួតអន្តរជាតិនានា ព្រមទាំងការប្រកួតក្នុងប្រទេសក៏ត្រូវបានលុបចោលដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង