
កម្សាន្ត៖ កាលពីប៉ុន្មានថ្ងៃមុន Selena Gomez បានផុសវីដេអូមួយដោយនាងបាននិយាយថា ចៃដន្យនាងបានធ្វើឱ្យរោមចិញ្ចើមរបស់នាងមើលទៅខុសបច្ចេកទេស។ គ្រាន់តែរំលងបានតែប៉ុន្មានម៉ោងប៉ុណ្ណោះ Kylie Jenner បានថតស្គ្រីនពេលកំពុងនិយាយ FaceTime ជាមួយ Hailey Bieber និងបានផុសក្នុង Story ជាមួយនឹងប្រយោគបែបនេះថា “នេះជារឿងចៃដន្យ?”

គ្រាន់តែផុសប៉ុណ្ណេះភ្លាម ក្រុមអ្នកគាំទ្រ Selena នាំគ្នាផ្ទុះកំហឹងមួយរំពេច ក្រោយមក Kylie បានចេញមកបញ្ជាក់ថា នាងមិនបានឃើញការផុសរបស់ Selena ឡើយ ហើយនាងក៏គ្មានគំនិតចង់ឌឺដងឱ្យតារាស្រីរូបនេះដែរ។
ទោះជាយ៉ាងណា កំហឹងដែល Kylie និង Hailey ធ្វើនោះបានធ្វើឱ្យមហាជនជាច្រើនមិនពេញចិត្តដោយអ្នកខ្លះបានលើកឡើងថា អ្នកទាំង២ជាតារាក្នុងដួងចិត្តពួកគេប៉ុន្តែពួកគេមិនគាំទ្រនូវឥរិយាបថសើចចំអកគេបែបនេះឡើយ។
គ្រាន់តែផ្ទុះការវែកញែកនេះភ្លាម Kylie បានបាត់បង់ចំនួនអ្នកតាមដាននៅលើ Instagram រហូតដល់ ៣សែននាក់ រីឯ Hailey បានបាត់បង់ចំនួនអ្នកតាមដានរហូតដល់ ២សែននាក់ត្រឹមមួយប៉ប្រិចភ្នែក។
គួរបញ្ជាក់ដែរថា Selena មិនត្រឹមតែបានបញ្ចេញប្រតិកម្មរឿងត្រូវបានសើចចំអករោមចិញ្ចើមរបស់នាងលើកនេះឡើយ តែនាងក៏បានប្រតិកម្មជាមួយ Hailey ដែលធ្លាប់សើចចំអកឱ្យ Taylor Swift កាលពី ៦ឆ្នាំមុនរហូតនាងបានចូលទៅបញ្ចេញមតិលើវីដេអូនោះថាឱ្យ Hailey ចំៗតែម្តង៕

