
អ៊ីតាលី៖ ប្រឡាយទឹកខៀវស្រងាត់ដែលជាតំបន់ទេសចរណ៍ដ៏ល្បីបំផុតប្រចាំ Venice ប្រទេសអ៊ីតាលី បានប្រែក្លាយជាទីតំបន់ស្រងេះស្រងោចមួយ បន្ទាប់ពីប្រឡាយទឹកដែលភ្ញៀវទេសចរមកពីបណ្តាប្រទេសនានាជុំវិញពិភពលោកនិយមទៅកម្សាន្តនោះប្រែរីងស្ងួតអស់ស្ទើរមិនគួរឱ្យជឿ និងទូកជាច្រើនគ្រឿងត្រូវបញ្ឈរចោល។
មូលហេតុដែលបណ្តាលឱ្យរីងស្ងួតនេះ បណ្តាលមកពីបញ្ហាបម្រែបម្រួលអាកាសធាតុ ធ្វើឱ្យមានគ្រោះរាំងស្ងួតគ្មានភ្លៀងធ្លាក់ចាប់តាំងពីរដូវរងាឆ្នាំ២០២០ មកម្ល៉េះ។ គួរបញ្ជាក់ថា ស្ថានភាពដែលកំពុងប្រឈមនេះអាចស្តារឡើងវិញបានដោយត្រូវការទឹកភ្លៀងចំនួន ៥០ថ្ងៃដើម្បីបំពេញទឹកដែលរីងស្ងួត នេះបើយោងតាមការបញ្ជាក់របស់លោក Massimiliano Pasqui អ្នកជំនាញអាកាសធាតុប្រាប់សារព័ត៌មាន Italian daily៕
