×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

អ្នកចាត់ការដែលអាចដឹកនាំ Chelsea បើលោក Graham Potter អស់តំណែង

ម្ចាស់ក្លិប Chelsea បានទទូចថា លោក Graham Potter នឹងត្រូវបានផ្តល់ពេលវេលាដើម្បីស្ដារក្លិបមួយនេះឡើងវិញ ប៉ុន្តែជាមួយនឹងលទ្ធផលអវិជ្ជមានជាច្រើនប្រកួតកន្លងទៅ អតីតអ្នកចាត់ការរបស់ក្លិប Brighton កំពុងធ្វើតេស្តលើការអត់ធ្មត់របស់ថ្នាក់ដឹកនាំក្លិបតោខៀវហើយ។

Chelsea កំពុងឈរនៅពាក់កណ្តាលតារាងនៃក្របខណ្ឌ Premier League ហើយមិនទាន់ស្គាល់ពាក្យថាឈ្នះក្នុង៦ប្រកួតកន្លងទៅរបស់ពួកគេ ដែលជាកំណត់ត្រាអាក្រក់មួយក្នុងរយៈពេល១០ឆ្នាំ។

ការអត់ធ្មត់បែបនេះ ប្រហែលជាមិនអាចកើតឡើងឡើយចំពោះអ្នកចាត់ការទូទៅមុនៗ នៅក្នុងកីឡដ្ឋាន Stamford Bridge ក្រោមការដឹកនាំរបស់អតីតម្ចាស់ក្លិបតោខៀវពោលគឺលោក Roman Abramovich ប៉ុន្តែលោក Todd Boehly ដែលគ្រប់គ្រង Chelsea បច្ចុប្បន្ន ហាក់ដូចជាមានការអត់ធ្មត់ខ្លាំងជាង។

ការបរាជ័យនៅក្នុងដៃរបស់ Tottenham Hotspur មានន័យថា Chelsea ទើបតែរកឃើញជ័យជម្នះពីរដងក្នុង១៦ប្រកួតប៉ុណ្ណោះ។ ដូច្នេះបើការអត់ធ្មត់របស់ម្ចាស់ក្លិប ត្រូវបញ្ចប់ វាគឺជាពេលវេលាដែលត្រូវស្វែងរកអ្នកចាត់ការថ្មីផងដែរ។

បើយោងតាមសារព័ត៌មាន Goal អ្នកចាត់ការទូទៅចំនួន ៥ រូបដែលសក្តិសមដើម្បីជំនួសតំណែងរបស់លោក Potter នៅ Chelsea បានរួមមាន៖ លោក Mauricio Pochettino, លោក Zinedine Zidane, លោក Luis Enrique, លោក Diego Simeone, លោក Roberto De Zerbi និងលោក Thomas Tuchel ដែលជាអតីតអ្នកចាត់ការរបស់ Chelsea ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង