
ថៃ៖ នៅសល់តែ ១ថ្ងៃទៀតប៉ុណ្ណោះ Poyd Treechada នឹងកាន់ដៃគូដណ្តឹងរៀបការជាផ្លូវការបន្ទាប់ពីអ្នកទាំង២បានភ្ជាប់ពាក្យជាមួយគ្នាកាលពីដើមខែកុម្ភៈ ឆ្នាំ ២០២៣នេះ។ គូស្នេហ៍មួយនេះការពិតបានស្គាល់គ្នារយៈពេល ២០ឆ្នាំមកហើយដោយ Phakwa Hongyok ជាបងប្រុសរបស់មិត្តជិតស្និទ្ធរបស់នាង។

ថ្ងៃមង្គលកាន់តែខិតជិតមកដល់ គ្រួសារខាងស្វាមីរបស់នាងបានបង្ហើបឱ្យឃើញស្បែកជើងពិសេសមួយគូដែល Poyd នឹងពាក់នៅថ្ងៃនោះបានកម្ម៉ង់ពីហាងមួយដែលបានបើកដំណើរការរយៈពេល ៥០ឆ្នាំមកហើយ មិនត្រឹមតែប៉ុណ្ណោះម្ចាស់ហាងក៏ជាជាងដេរស្បែកជើងផ្ទាល់ដល់អតីតព្រះមហាក្សត្រ Rama IX ផងដែរ។
ស្បែកជើងដែល Poyd នឹងពាក់ក្នុងថ្ងៃមង្គលនោះបានចំណាយពេល ២ខែដើម្បីសម្រិតសម្រាំងឱ្យមានភាពល្អឥតខ្ចោះធ្វើឡើងពីស្បែកចៀមដ៏ល្អបំផុតរបស់អូស្រ្តាលី និងវត្ថុធាតុដើមមួយចំនួនទៀតដូចជា ខ្សែមាស គុជខ្យងភូកេត បំណែកពេជ្រ និងត្បូងបុរាណជាដើម។
បន្ថែមពីនេះទៀតសោត នៅលើស្បែកជើងក៏មានរូបសត្វក្ងានដែលតំណាងឱ្យសុខដុមរមនា សុភមង្គល និងវិបុលភាពដល់គូស្វាមីភរិយាដែលចាប់ដៃគ្នាបង្កើតគ្រួសារផងដែរ៕




