
ភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ Ly Chii បានចែករំលែកឱ្យដឹងពីល្បិចរបស់បុគ្គលិកផ្នែកធនធានមនុស្សនៅមន្ទីរពេទ្យឯកជនមួយដែលឆាតទាក់ទងលួងលោមអ្នកដាក់ពាក្យជាស្ត្រីម្នាក់សុំការងារ តាមរយៈតេលេក្រាមឱ្យទៅគេងជាមួយ ១យប់ដោយប្រាប់ថា ប្រសិននាងយល់ព្រមនៅថ្ងៃសម្ភាសរូបគេនឹងជាអ្នកសម្ភាសផ្ទាល់ដោយផ្តល់ប្រាក់ខែ ៤០០ដុល្លារក្នុងមួយខែ។
បុរសរូបនោះមានឈ្មោះ លី ទីណា ជាបុគ្គលិកផ្នែកធនធានមនុស្សនៅមន្ទីរពេទ្យសម្ភពឯកជនមួយត្រូវបានខាងមន្ទីរពេទ្យប្រកាសបញ្ចប់ការងារភ្លាមៗបន្ទាប់ពីទទួលបានដំណឹងមួយនេះ។ គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១ឡើយដែលបុរសរូបនេះ ប្រព្រឹត្តទង្វើដែលធ្វើឱ្យប៉ះពាល់ដល់ស្ថាប័នការងារដែលរូបគេបម្រើការ តាមការចូលរួមមតិពីអ្នកលេងបណ្តាញសង្គមមួយចំនួន បានបង្ហាញព័ស្តុតាងបន្តបន្ទាប់ពីបុរសរូបនេះ ធ្លាប់ប្រើល្បិចដដែលៗឆាតទៅមនុស្សស្រីមួយចំនួនទៀតកន្លងមកផងដែរ៕
